ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រតិកម្មទៅនឹងការផ្សាយព័ត៌មានបំផ្លើសរបស់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅហ្សឺណែវ មានការខកចិត្តយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយនាពេលថ្មីៗនេះ លើបណ្ដាញសង្គមរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅភ្នំពេញ ពាក់ព័ន្ធនឹងការដកស្រង់ព័ត៌មានតែមួយជ្រុង និងពុំមានតុល្យភាព ចេញពីរបាយការណ៍ទាំងមូលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្ដីពីការបំភិតបំភ័យ និងការសងសឹកចំពោះបុគ្គលដែលសហការជាមួយ អ.ស.ប និងយន្តការសិទ្ធិមនុស្សរបស់ អ.ស.ប។
សូមអានសេចក្ដីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖
ពាក្យគន្លឹះទាក់ទង