គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        គម្រោង​សាងសង់​ផ្សារទំនើប​ អ៊ីអនម៉លទី៣ ចំណាយ​ថវិកាប្រមាណ ២៩០លានដុល្លារអាមេរិក លើផ្ទៃដី១៧ម៉ឺនម៉ែត្រការ៉េ

        ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០​ |
        គម្រោង​សាងសង់​ផ្សារទំនើប​ អ៊ីអនម៉លទី៣ ចំណាយ​ថវិកាប្រមាណ ២៩០លានដុល្លារអាមេរិក លើផ្ទៃដី១៧ម៉ឺនម៉ែត្រការ៉េ គម្រោង​សាងសង់​ផ្សារទំនើប​ អ៊ីអនម៉លទី៣ ចំណាយ​ថវិកាប្រមាណ ២៩០លានដុល្លារអាមេរិក លើផ្ទៃដី១៧ម៉ឺនម៉ែត្រការ៉េ

        ភ្នំពេញ៖ គម្រោង​សាងសង់​ផ្សារទំនើប​ ​ អ៊ីអនម៉ល ទី៣ បាន​បើកការដ្ឋានជាផ្លូវការហើយ​កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ ក្រោម​អធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម MASAHIRO MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

        ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការសាងសង់ផ្សារទំនើប របស់ក្រុមហ៊ុន អ៊ីអនម៉ល ខេមបូឌា ខូអិលធីឌី គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ព្រោះផ្អែកតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនេះ ត្រូវបានកំណត់ថា ជាតំបន់អភិវឌ្ឍន៍ថ្មី ។

        ឯកឧត្តមបន្តថា នៅតំបន់នោះមានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណិតៗ និងការអភិវឌ្ឍទីក្រុងរណប ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្ដានុពល ដែលមានស្រាប់ ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបន្តថា ផ្សារទំនើបអ៊ីអនម៉លទី៣នេះ ត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុន Hyundai Engineering នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណប ING City ដោយចំណាយថវិកាប្រមាណ២៩០លានដុល្លារ អាមេរិក លើផ្ទៃដី១៧ម៉ឺនម៉ែត្រការ៉េ ។

        សូមជម្រាបថា ផ្សារទំនើបអ៊ីអនម៉លទី៣នេះ សាងសង់នៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយគ្រោង​នឹងបញ្ចប់ការសាងសង់​ក្នុង​ឆ្នាំ​២០២២៕

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង