គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាលកម្ពុជា ​គ្មាន​ឱនភាពក្នុង​ការទូរទាត់សាច់​ប្រាក់ឡើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |
    រាជរដ្ឋាភិបាលកម្ពុជា ​គ្មាន​ឱនភាពក្នុង​ការទូរទាត់សាច់​ប្រាក់ឡើយ រាជរដ្ឋាភិបាលកម្ពុជា ​គ្មាន​ឱនភាពក្នុង​ការទូរទាត់សាច់​ប្រាក់ឡើយ

    ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គ្រប់គ្រង​សាច់ប្រាក់​ស្ថិត​ក្នុង​ស្ថានភាព​ល្អប្រសើ​រ ​ខណៈ​ការអនុវត្ត​ចំណូល​របស់​ថវិកា​ ថ្នាក់ជាតិ​ នៅ​ឈរ​ខ្ពស់​ជាង​ការ​ចំណាយ ​ពោលគឺ​គ្មាន​ឱនភាព​ក្នុងការ​ទូរ​ទាត់​សាច់ប្រាក់​នោះឡើយ​។

    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ (​គ​.​ហ​.​ស​) បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​ត្រួត​ពិនិត្យ​តាមដាន​វឌ្ឍនភាព នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដំណាក់កាល​ទី ៣ ប្រចាំត្រីមាស​ទី១ និង​ទី២ ឆ្នាំ​២០២០ ​នៅ​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២០ នេះ ជា​លទ្ធផល​, ក្នុង​ត្រីមាស​ទី១ និង​ទី២ ឆ្នាំ​២០២០ អង្គប្រជុំ​បាន​បង្ហាញ​ពី​លទ្ធផល គិត​ត្រឹម​ត្រីមាស​ទី ២, ការអនុវត្ត​ចំណូល​សម្រេច​បាន​ជាង ៤៥ % ធៀប​នឹង​ច្បាប់​ ដោយមាន​ទំហំ​ប្រមាណ​ជិត១២ ពាន់​ប៊ី​លាន​រៀល ខណៈ​ចំណាយ​ថវិកា​ជាតិ​សម្រេច​បាន​ជាង​៤០% ក្នុង​ទំហំ​ជាង ៩ ពាន់​ប៊ី​លាន​រៀល ។

    ចំណែក​ការបើក​បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ ២ ដង ក្នុង ១ ខែ ជូន​ដល់​ក្រសួង​-​ស្ថាប័ន​វិញ​ ការ​ទូទាត់​តាម​ប្រព័ន្ធ​ធនាគារ​សម្រេច​បាន ១០០% ពោលគឺ​ការ​ទូទាត់​បាន​ទាន់ពេលវេលា ​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ ដោយ​មិន​មាន​ការ​កកើត​ឡើងវិញ​នៃ​បំណុល​កកស្ទះ​ឡើយ ។

    ដោយឡែក ការផ្សារភ្ជាប់​ថវិកា​ទៅ​នឹង​គោលនយោបាយ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការរៀបចំ និង​កំណត់​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ថវិកា​កម្ពុជា ឱ្យ​ក្លាយ​ជា​ឧបករណ៍​សម្រាប់​ការ​ផ្សារភ្ជាប់​ថវិកា​ទៅនឹង​គោល​នយោបាយ​, ក្នុងនោះ​គិត​ត្រឹម​ត្រីមាស​ទី ២ ឆ្នាំ ២០២០, ​គ្រប់​ក្រសួង​-​ស្ថាប័ន និង​រដ្ឋ​បាលខេត្ត ​ចំនួន ២៤ ត្រូវ​បាន​ដាក់​ឱ្យអនុវត្ត​, ចំណែក​រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹងត្រូវ​អនុវត្ត​កម្មវិធី​នេះ នៅ​ឆ្នាំ ២០២១ ខាងមុខ ។

    ចំពោះ​ការត្រៀមខ្លួន​សម្រាប់​ជំហាន​បន្ទាប់​វិញ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​កំពុង​ត្រួតពិនិត្យ និង​រៀបចំ​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញ​វត្ថ​ថ្មី​, ​កែសម្រួល​អនុក្រឹត្យ ស្ដីពី​ការ​បង្កើត​ការ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ លើ​ការ​ចំណាយ​ថវិការដ្ឋ ​នៅតាម​ក្រសួង​, ខេត្ត​, ក្រុង​, ក្រុង​ស្វយ័ត​, រាជធានី​ភ្នំពេញ ​និង​អង្គការ​សាធារណៈ ​និង​អនុក្រឹត្យ ស្ដីពី​បទបញ្ជា​ទូទៅ​នៃ​គណនេយ្យ​សាធារណៈ ​និង​រៀបចំ​ក្របខណ្ឌ​ផែនការ​សកម្មភាព​រួម ​នៅក្នុង​ដំណាក់កាល​ទី ៤ ៕ ប្រភព៖ BTVNews

     

    ពាក្យគន្លឹះទាក់ទង