សម្ដេចតេជោ ថ្លែងអំណរគុណ និងអំពាវនាវសប្បុរសជនបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរតាមរយៈហ្វេកប៊ុក ថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភថវិកាជួយពលរដ្ឋរងគ្រោះ និងអំពាវនាវដល់សប្បុរសជនដទៃទៀតបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់។
សម្ដេចតេជោបានគូសបញ្ជាក់ថា គិតត្រឹមម៉ោង ៨:00 ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
នេះថវិកាទទួលបាន ៣៥៣៥០០០ដុល្លារ ដែលក្នុងនោះ ៖
១.លោកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ២០ ម៉ឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ៣០ម៉ឺនដុល្លារ។
៣.លោកឧកញ៉ា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត២០ម៉ឺនដុល្លារ។
៤.លោកឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា ១០ម៉ឺនដុល្លារ។
៥.លោកជំទាវឧកញ៉ា ង៉ូវ ម៉ុក និង លោកឧកញ៉ា ង៉ូវ ស្រ៊ុន ១០ម៉ឺនដុល្លារ។
៦.លោកឧកញ៉ា ថោង សារ៉ាត និង លោកជំទាវ ធីតា ១០ម៉ឺនដុល្លារ។
៧.ឧកញ៉ា ហុង ពីវ ៥០ម៉ឺនដុល្លារ។
៨.អ្នកឧកញ៉ា ចេន ស៊ី ៥០ម៉ឺនដុល្លារ។
៩.ឧកញ៉ា ឃុន សៀ ១០ម៉ឺនដុល្លារ។
១០.ឧកញ៉ា លី ហួរ ១០ម៉ឺនដុល្លារ។
១១. ក្មួយ នឹម វណ្ណះ ៥ពាន់ដុល្លារ។
១២. ក្រុមហ៊ុនស្រាបៀ Ganzberg ៣០ម៉ឺនដុល្លារ។
១៣.ឧកញ៉ា សៀ ឬទ្ធី ១០ម៉ឺនដុល្លារ។
១៤. ឧកញ៉ា ហេង សិទ្ធី និងលោកជំទាវ ១០ម៉ឺនដុល្លារ។
១៥.ឧកញ៉ា ពុង ឃាវសែ ២០ម៉ឺនដុល្លារ។
១៦. ក្រុមហ៊ុន 7NG ១ម៉ឺនដុល្លារ
១៧.ឧកញ៉ា អ៊ុល ចំណាន និងភរិយា ២ម៉ឺនដុល្លារ។
១៨.ឧកញ៉ា អឹង ប៊ុនហ៊ូវ ២០ម៉ឺនដុល្លារ។
១៩.ឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ២០ម៉ឺនដុល្លារ។
២០. ធនាគារអេស៊ីលីដា ២០ម៉ឺនដុល្លារ។
សម្ដេចតេជោអះអាងថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
សម្ដេចតេជោបញ្ជាក់ថា ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)