គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    (វីដេអូ) អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់រាជ​រដ្ឋាភិបាលផ្សព្វផ្សាយ​វីដេអូផ្លូវការពិសេស​មួយ បញ្ជាក់ថា « គ្រោះធម្មជាតិគ្មានព្រំដែនកំណត់ និងគ្មានការរើសអើង »

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០​ |
    (វីដេអូ) អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់រាជ​រដ្ឋាភិបាលផ្សព្វផ្សាយ​វីដេអូផ្លូវការពិសេស​មួយ បញ្ជាក់ថា  « គ្រោះធម្មជាតិគ្មានព្រំដែនកំណត់ និងគ្មានការរើសអើង » (វីដេអូ) អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់រាជ​រដ្ឋាភិបាលផ្សព្វផ្សាយ​វីដេអូផ្លូវការពិសេស​មួយ បញ្ជាក់ថា « គ្រោះធម្មជាតិគ្មានព្រំដែនកំណត់ និងគ្មានការរើសអើង »

    នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណ​៧នាទី មានចំណងជើងថា « គ្រោះធម្មជាតិគ្មានព្រំដែនកំណត់ និងគ្មានការរើសអើង» ។ វីដេអូពិសេសនេះ បានបង្ហាញ អំពីបញ្ហាគ្រោះធម្មជាតិនានា ដែលធ្លាប់បានកើត និងកំពុងកើតឡើងនៅតាមបណ្តាប្រទេសជាច្រើន ទាំងនៅទ្វីបអាមេរីក ទ្វីបអឺរ៉ុប ទ្វីបអាស៊ី និងតំបន់ផ្សេងៗទៀតនៅជុំវិញពិភពលោក ដែលបាននិងកំពុងបង្កឱ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វពាហនៈ ទ្រព្យសម្បត្តិរដ្ឋ និងឯកជន ជាពិសេសការបំផ្លាញហេដ្ឋានរចនាសម្ព័ន្ធរូបវន្តរបស់ប្រទេសជាតិអស់ជាច្រើន។

    វីដេអូនេះ នឹងបង្ហាញអំពីស្ថានភាពពិតនៃគ្រោះធម្មជាតិដែលបាននិងកំពុងកើតឡើងនៅលើពិភពលោក រួមទាំងកម្ពុជាផង គឺផ្ទុយពីការបំភ័ន្ត មួលបង្កាច់ និងការចោទប្រកាន់ដ៍ខុសឆ្គងបំផុតរបស់ក្រុមប្រឆាំងជ្រុលនិយម និងជនអគតិមួយចំនួនដើម្បីតែទាញយកផលប្រយោជន៍នយោបាយ។ ក្នុងន័យថា គ្រោះធម្មជាតិអស់ទាំងនេះ មិនមែនកើតមានតែនៅកម្ពុជាយើងនោះទេ ប៉ុន្តែ គឺវាបាននិងកំពុងកើតឡើងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ទាំងប្រទេសធំៗ និងបណ្តាទីក្រុងជាច្រើនក៏បានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ខ្យល់ព្យុះស៊ូណាមី គ្រោះរញ្ជួយផែនដី ការផ្ទុះភ្នំភ្លើង ភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួតជាដើម។ល។និង។ល។ ដែលជាគ្រោះមហន្តរាយធម្មជាតិបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

    សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សដូចតទៅ៖

    អត្ថបទទាក់ទង