គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្ដម​សេនីយ៍​ឯក ម៉ៅ សុផាន់​៖ ​កងពល ប្ដេជ្ញា​រក្សាការពារ​បូរណភាព​ទឹកដី​ ការ​ពារ​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​ស្របច្បាប់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ឧត្ដម​សេនីយ៍​ឯក ម៉ៅ សុផាន់​៖ ​កងពល ប្ដេជ្ញា​រក្សាការពារ​បូរណភាព​ទឹកដី​ ការ​ពារ​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​ស្របច្បាប់​ ឧត្ដម​សេនីយ៍​ឯក ម៉ៅ សុផាន់​៖ ​កងពល ប្ដេជ្ញា​រក្សាការពារ​បូរណភាព​ទឹកដី​ ការ​ពារ​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​ស្របច្បាប់​

    ភ្នំពេញ​៖ ថ្លែង​​ក្នុង​ពិធីខួបអនុស្សាវរីយ៍លើកទី២៦ ថ្ងៃបង្កើតកងពលតូចលេខ៧០ មេបញ្ជាការ​កងពល​តូច​លេខ​៧០ បាន​មានប្រសាសន៍ថា​ កងពល​បាន​ប្ដេជ្ញា​រក្សា​ការពារ​បូរណភាពទឹក​ដី ការពារ​រដ្ឋធម្មនុញ្ញ ការ​ពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

    ពិធីនេះ​បាន​ប្រារព្ធធ្វើឡើង​នៅ​ថ្ងៃទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ឧត្ដសេនីយ៍ឯក​ ម៉ៅ សុផាន់ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ និង​ជាមេបញ្ជាការ​កងពល​តូច​លេខ​៧០ ព្រម​ទាំង​មេ​បញ្ជាការរង​ នាយ​ទាហាន​ នាយទាហាន​រង​ និងពលទាហាន​​ នៅ​ទី​បញ្ជាការ​កង​ពល។

    ឯកឧត្ដម​ ឧត្ដសេនីយ៍ឯក​ មានប្រសាសន៍ថា​ ការរីកចម្រើន​របស់កងពល គឺ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់​ ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ​ផ្សេងៗ កសាង​មណ្ឌល​សុខភាព ការ​ជួយ​ព្យាបាល​ជូន​ប្រជាជន​​ដោយ​ឥត​គិតថ្លៃ​។ ទោះបី​ជាយ៉ាង​ណាកងពល ​បាន​ប្ដេជ្ញា​រក្សា​ការពារ​បូរណភាពទឹក​ដី ការពារ​រដ្ឋធម្មនុញ្ញ ការ​ពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​គាំទ្រ​យ៉ាងម៉ឺងម៉ាត់​ចំពោះ​គោលជំហរ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា ជាអ្នក​ដឹកនាំ​។

    កងពលតូចលេខ៧០  ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ការរីករាល នៃមេរោគកូវីដ១៩ តាមរយៈការចុះបាញ់ថ្នាំសម្លាប់មេរោគតាមបណ្តាអង្គភាពទ័ពនិងស៊ីវិល ព្រមទាំងបាញ់ថ្នាំជូនប្រជាពលរដ្ឋជាអាជីវករតាមផ្សារក្នុងរាជធានីភ្នំពេញ​ ពិសេសការ​​ជួយសង្គ្រោះប្រជាពលរដ្ឋ​ក្នុងពេល​ដែល​ប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់។

    ឯកឧត្ដម​បន្ត​ថា​ សម្រាប់​ទិស​ដៅ​ឆ្នាំ​២០២១ កងពល​មាន​ផែនការ​បន្ថែម​លើ​ការ​ហ្វឹកហ្វឺ​ន ​ដើម្បីបង្កើន​នូវ​សមត្ថភាព​ដល់​នាយ​ទាហាន នាយទាហានរង និង​ពលទាហានជំនាន់​ក្រោយ​ ដែល​ជាយោធិន​វ័យ​ក្មេង​បន្ត​វេន​ទៅខាង​មុខ​ទៀត​ផង​ ។ កងពលបានត្រៀមខ្លួនជាស្រេចអនុវត្តដាច់ខាតនូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គបញ្ជាការនៃកងយោធពល​ខេមរភូមិន្ទ និងបញ្ជាការដ្ឋានកង​ទ័ពជើងគោក ។

    សូមជម្រាបថា កងពលតូចលេខ៧០ គឺ បង្កើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ ដែលដំបូងឡើយគឺមាន ឈ្មោះថាវរសេនាតូចលេខ៧១ បន្ទាប់មកបានប្រែក្លាយទៅជាវរសេនាធំលេខ៧០ មកដល់បច្ចុប្បន្នទើបក្លាយ ជាកងពលតូចលេខ៧០៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង