គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខការទូតកម្ពុជា​​នឹង​អញ្ជើញ​ចូល​រួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី​ហ្វ្រង់​កូហ្វូនី ​លើក​ទី​៣៧​ តាម​ប្រព័ន្ធ​វីដេអូ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ប្រមុខការទូតកម្ពុជា​​នឹង​អញ្ជើញ​ចូល​រួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី​ហ្វ្រង់​កូហ្វូនី ​លើក​ទី​៣៧​ តាម​ប្រព័ន្ធ​វីដេអូ​ ប្រមុខការទូតកម្ពុជា​​នឹង​អញ្ជើញ​ចូល​រួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី​ហ្វ្រង់​កូហ្វូនី ​លើក​ទី​៣៧​ តាម​ប្រព័ន្ធ​វីដេអូ​

    ភ្នំពេញ៖​ ឯកឧត្ដម​ ឧប​នាយក​រដ្ឋ​មន្រ្តី ​ប្រាក់ ​សុខុន ​រដ្ឋ​មន្រ្តី​ការ​បរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ​នឹង​ចូល​រួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី​ហ្វ្រង់​កូហ្វូនី ​លើក​ទី​ ៣៧ (CMF) ដែល​នឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤-​២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ​នៅទីក្រុង​ប៉ារីស តា​ម​ប្រព័ន្ធវីដេអូ។​

    ការ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នេះ ​គឺធ្វើ​ឡើង​​តប​តាម​ការ​អញ្ជើញ​រប​ស់​លោក ​អូស្មាន ​ហ្សែរ៉ង់ឌី ​រដ្ឋ​មន្រ្តីក្រសួង​ការ​បរទេស​ចំណាក​ស្រុក ​និង​ប្រជាជន​ទុយ​នី​ស៊ី​​នៅ​ក្រៅ​ប្រទេស ​នៃ​សាធារណ​រដ្ឋ​ទុយ​នេ​ស៊ី ​។

    រដ្ឋមន្ត្រី​ និង​ប្រធាន​គណៈ​ប្រតិភូទាំងអស់​ នឹង​ពិនិត្យ​មើលលើ​យុទ្ធ​សាស្ត្រ​សេដ្ឋកិច្ច​សម្រាប់​អង្កការ​OIF ដំណើរ​ការ​នៃ​​ការ​កែទម្រង់​ ការអនុវត្ត​គម្រោង​ និង​សកម្មភាព​របស់​អង្គការ​ OIF ព្រមទាំង​ផ្លាស់​ប្ដូរ​ទស្សនៈ​លើ​បញ្ហា​ប្រឈម​ និង​បញ្ហា​សេដ្ឋកិច្ច​សង្គម ដែល​អង្គការ​OIF និង​ពិភពលោក​កំពុង​ជួប​ប្រទេស​ ជាពិសេស​ក្នុង​បរិបទ​នៃ​វិបត្តិ​ជំងឺកូវីដ​១០​ នាពេល​បច្ចុប្បន្ន​នេះ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង