ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើតេស្តលើកចុងក្រោយបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងក្រុមគ្រួសារ បានបន្តធ្វើតេស្តលើកទី៤ (តេស្តលើកចុងក្រោយ) ជាលទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ១៩ ទាំងអស់គ្នា។ នេះបើយោងតាមហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ។
ឧបនាយករដ្ឋមន្ត្រី បានសរសេរដូច្នេះ « សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់ លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើតេស្ត ជូនដល់ក្រុមគ្រួសារខ្ញុំ និងខ្ញុំ រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផងដែរ។
ខ្ញុំសូមជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៌ និងជៀសផុតពីគ្រោះកាចទាំងឡាយ»៕