ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ទៀត ជាពលករខ្មែរមកពីថៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ ជាពលករខ្មែរមកពីថៃ និងមិនមានករណីជាសះស្បើយទេ។
ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី លើពលករខ្មែរមកពីថៃ ៖ ជាស្ត្រី អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្ពានកណ្ដាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កម្ពុជា មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៨៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២៤នាក់ និងមិនមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង