ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៤៤នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ២៩នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៣៤៤នាក់ ក្នុងនោះ ៣៣៩នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ, ០៤នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ឯ ០១នាក់ទៀតជាពលករមកពីថៃ និងមានអ្នកជាសះស្បើយចំនួន ២៩នាក់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៥២១៨នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ២៣១៩នាក់ និងមានករណីស្លាប់ ៣៦នាក់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង