ក្រសួងសុខាភិបាល ប្រកាសថាមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីទេ ខណៈមានអ្នកជាសះស្បើយចំនួន ០២នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានប្រកាសថា ក្រសួងមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈដែលមានអ្នកជំងឺកូវីដ ចំនួន០២បានជាសះស្បើយសម្រាប់ថ្ងៃទី១០កុម្ភៈ។
គិតត្រឹមម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៧៨នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៤៥៩នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១៩នាក់ និងមិនមានអ្នកស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង