គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៣លាន ទទួលបាន​ថវិកា ១០លានរៀល​ និងសម្ភារៈ​មួយចំនួន​ទៀត​ ជាអំណោយសម្ដេចតេជោ​ ហ៊ុន​ សែន​

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១​ |
អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៣លាន ទទួលបាន​ថវិកា ១០លានរៀល​ និងសម្ភារៈ​មួយចំនួន​ទៀត​ ជាអំណោយសម្ដេចតេជោ​ ហ៊ុន​ សែន​ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៣លាន ទទួលបាន​ថវិកា ១០លានរៀល​ និងសម្ភារៈ​មួយចំនួន​ទៀត​ ជាអំណោយសម្ដេចតេជោ​ ហ៊ុន​ សែន​

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី​១៥ ខែមិថុនា​ ឆ្នាំ២០២១​ លោក​ជំទាវ​ ឱ វណ្ណឌីន រដ្ឋលេខា​ធិការ​ក្រសួង​សុខាភិបាល និង​ជាប្រធាន​គណៈ​កម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ-១៩​ ក្នុង​ក្របខណ្ឌ​ទូទាំង​​​ប្រទេស ​បាន​នាំយក​ជំនួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​ ១០លានរៀល​ និង​សម្ភារៈ​ឧបភោគបរិភោគ ដែល​ជា​អំណោយ​ដ៏ថ្លៃ​ថ្លារបស់​សម្ដេច​តេជោ ​ហ៊ុ​ន​ សែន​ នាយករដ្ឋមន្ត្រី ​ប្រគល់ជូន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ លេខរៀងទី​៣លាន​។

សូមជម្រាបជូន​ថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១​ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ បានរកឃើញ​អ្នក​ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៣លាន​ គឺលោក​ស្រី ស៊ុំ សំអឿន អាយុ​ ៤៨ឆ្នាំ​ មានទីលំនៅ​ក្រុងតាខ្មៅ ខេត្តកណ្តាល៕

 

បញ្ចេញមតិ
អត្ថបទទាក់ទង