កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ១១៣០នាក់បន្ថែមទៀត ខណៈមានអ្នកស្លាល់ដល់ទៅ ២៧នាក់
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានដែលបានបញ្ជាក់ករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១ ១៣០នាក់ ខណៈមានអ្នកជាសះស្បើយ ចំនួន ៦៧០នាក់ និងមានអ្នកស្លាប់ ២៧នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥០ ៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤ ១៤៣នាក់ និងស្លាប់សរុបចំនួន ៦០២នាក់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង