គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ០៤នាក់បន្ថែមទៀត ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០​ |
    រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ០៤នាក់បន្ថែមទៀត ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ០៤នាក់បន្ថែមទៀត ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ​២០២០​ ក្រសួង​សុខាភិបាល​បានប្រកាស​រកឃើញករណី​វិជ្ជមាន​វីរុសកូវីដ​១៩​ថ្មី​ចំនួន​ ០៤នាក់ ជាអ្នកពាក់ព័ន្ធ​​នឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»​ និងមិន​មានករណីជាសះស្បើយទេ។ សរុបមកដលពេលនេះមានករណីឆ្លងក្នុងសហគមន៍មានចំនួន ២៣នាក់ហើយ។

    គិតត្រឹមម៉ោ​ង ៧ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ​២០២០​ កម្ពុជាមាន​អ្នក​មានវីរុសកូវីដ​១៩​ សរុបចំនួន​ ៣៣៥នាក់ ក្នុង​នោះ​អ្នកព្យាបាលជាសះស្បើយ​មានចំនួន​ ៣០៤នាក់ អ្នក​កំពុង​សម្រាកព្យាបាល​ចំនួន​ ៣១នាក់ និង​មិនមាន​ករណីស្លាប់​ទេ​៕

     

     

    បញ្ចេញមតិ
    អត្ថបទទាក់ទង