គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្ដមសេនីយឯក ហ៊ុន ម៉ាណែត៖ កំណែទម្រង់មួយដែលអាចជោគជ័យ គឺផ្អែកលើកត្តាសំខាន់ៗ ៤

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |
    ឧត្ដមសេនីយឯក ហ៊ុន ម៉ាណែត៖ កំណែទម្រង់មួយដែលអាចជោគជ័យ គឺផ្អែកលើកត្តាសំខាន់ៗ ៤ ឧត្ដមសេនីយឯក ហ៊ុន ម៉ាណែត៖ កំណែទម្រង់មួយដែលអាចជោគជ័យ គឺផ្អែកលើកត្តាសំខាន់ៗ ៤

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបានសរសេរសារលើហ្វេសហ៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្ដម ដែលបានបញ្ជាក់ថា គ្មានការធ្វើកំណែទម្រង់ណាមួយងាយស្រួលនោះទេ ប៉ុន្តែកំណែទម្រង់មួយអាចជោគជ័យគឺផ្អែកទៅលើកត្តាសំខាន់ៗ ៤ ។

    ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖

    គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ។ ប៉ុន្តែកំណែទម្រង់មួយដែលអាចជោគជ័យទៅបានគឺផ្អែកទៅលើកត្តាសំខាន់ៗបួន ៖
    ១. ចក្ខុវិស័យច្បាស់លាស់ (ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងយូរអង្វែង)
    ២. ការប្តេជ្ញាចិត្តខ្ពស់ (របស់អ្នកអនុវត្តន៍)
    ៣. ការចូលរួមដោយស្មោះត្រង់ (ពីគ្រប់ភាគីពាក់ព័ន្ធ)
    ៤. ការលះបង់ (ផលប្រយោជន៍បុគ្គលទោះបីក្នុងកម្រឹតណាមួយ ដើម្បីផលប្រយោជន៍រួម)

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង