គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មេបញ្ជា​ការ​កងទ័​ព​ជើង​គោក​ ប​ន្ត​ឧបត្ថម្ភ​ថវិកា ​និង​គ្រឿង​ឧបភោគ បរិភោគ​ដល់​គ្រួសារ​អតីត​យុទ្ធជន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១​ |
    មេបញ្ជា​ការ​កងទ័​ព​ជើង​គោក​ ប​ន្ត​ឧបត្ថម្ភ​ថវិកា ​និង​គ្រឿង​ឧបភោគ បរិភោគ​ដល់​គ្រួសារ​អតីត​យុទ្ធជន មេបញ្ជា​ការ​កងទ័​ព​ជើង​គោក​ ប​ន្ត​ឧបត្ថម្ភ​ថវិកា ​និង​គ្រឿង​ឧបភោគ បរិភោគ​ដល់​គ្រួសារ​អតីត​យុទ្ធជន

    កំពង់ស្ពឺ​៖ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​ នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក ​និង​ជា​អគ្គលេ​ខា​ធិការ​រ​ង​នៃ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ បានចាត់តាំង​ក្រុម​ជំនួយ​ការ​ នាំ​យក​នូវ​ថវិកា ​ស្បៀងអា​ហារ ​និង​គ្រឿង​ឧបភោគ ​បរិភោគ​មួយ​ចំនួន ​ទៅ​ប្រគល់ជូន​បញ្ជាការដ្ឋាន​តំប​ន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ កាលរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១។

    ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម មេបញ្ជាការ និងលោកជំទាវ នេះ នឹងត្រូវបានចែកជូនដល់គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតពិតប្រាកដចំនួន ១៣៨គ្រួសារ នៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជំនួយឧបត្ថម្ភនោះរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ព្រមទាំងថវិកាមួយចំនួន។

    នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ និងគិតគូរដល់សុខទុក្ខរបស់គ្រួសារអតីតយុទ្ធជន៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង