គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ និង​ក្រុមគ្រួសារ​ អញ្ជើញចូលរួម​ពិធី​កាន់​បិណ្ឌ​ទី១៣​ នៅ​វត្ត​បុទុម​វត្តី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ និង​ក្រុមគ្រួសារ​ អញ្ជើញចូលរួម​ពិធី​កាន់​បិណ្ឌ​ទី១៣​ នៅ​វត្ត​បុទុម​វត្តី សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ និង​ក្រុមគ្រួសារ​ អញ្ជើញចូលរួម​ពិធី​កាន់​បិណ្ឌ​ទី១៣​ នៅ​វត្ត​បុទុម​វត្តី

    ភ្នំពេញ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុនសែន ​និង​ក្រុមគ្រួសារ​ ព្រម​ទាំង​មន្ត្រី​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល,​ សមាជិក សមាជិកាកាក​បាទ​ក្រហម​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា ​ឆ្នាំ​២០២០​ បាន​នាំ​ចង្ហាន់​ជា​ច្រើន​មុខ​ អញ្ជើញ​ចូល​រួម​ពិធី​កាន់​បិណ្ឌ​ទី​១៣​ នៅវត្ត​បុទុម​វត្តី​ រាជ​វរា​រាម​ ស្ថិត​នៅក្នុង​សង្កាត់​ចតុមុខ ​ខណ្ឌ​ដូនពេញ ​រាជ​ធានី​ភ្នំពេញ​។

    បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​ពិធី​បុណ្យ​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​ចំណោម​ពិធី​បុណ្យ​ទាំង​អស់​ចំពោះ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​។ ជារៀង​រាល់​ឆ្នាំ​នៅពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារឰ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​គ្រប់​បង​ប្អូន ​កូនចៅ សាច់ញាតិទាំងអស់ នៅទីជិត ឬទីឆ្ងាយតែងតែធ្វើ​ដំណើរ​ទៅ​ជួប​ជុំគ្នា​ ជា​ពិសេសជួ​ប​ជុំ​ឪពុកម្ដាយ ​ដើម្បី​រៀបចំម្ហូប​អាហារ ​បាយ​សម្ល ​ចង្ហាន់​យក​ទៅ​ប្រគេ​ន​ព្រះសង្ឃ​ដែល​គ​ង់​នៅ​វត្ដអារាម​។

    ក្នុង​ពិធី​ធ្វើ​តាម​ប្រពៃណី​នៃ​ព្រះពុ​ទ្ធ​សាសនា​នេះ​ដែរ ស​ម្តេច​កិត្តព្រឹ​ទ្ធបណ្ឌិត ​បាន​វេ​ប្រគេន​ព្រះសង្ឃ ​នូវចង្ហាន់ បច្ច័យ​ ទេយ្យទាន​ ដើម្បី​ឧទ្ទិស​នូវ​ផល្លា​អានិសង្ឃ ​ជូន​ទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ ​បុព្វការី​ជន​ មាតាបិតា​របស់​សម្តេច ​គឺ​អ្នក​ឧកញ៉ា ​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា​ ប៊ុន​ ស៊ាងលី,​ មហា​ឧបាសក ​លីន គ្រី,​ មហា​ឧបាសិកា ​ឌី ប៉ុក,​ អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោគា​ធិបតី​ ហ៊ុន ​នាង ​ត្រូវ​ជា​មាតាបិតា​បង្កើត​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន,​ វិញាណ​ក្ខន្ធ​បុត្រ​ច្បង​របស់សម្តេច​ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​របបប្រល័យ​ពូជសាសន៍ ​និង​វិញ្ញាណក្ខ​ន្ធ​ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅកា​ន់​បរលោក​ សូម​ឱ្យដួង​វិញ្ញាណក្ខន្ធ​របស់​អស់​លោក​ទាំង​នោះ​បាន​ទទួល​យក​មនុញ្ញផល​ និង​ងាក​ក្រោយ​ឱ្យពរជ័យ​ជូន​ដល់សម្តេចទាំ​ង​ពីរ​ និង​ក្រុមគ្រួសារ​ ព្រម​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ឱ្យ​ជួប​តែសេ​ចក្តី​សុខ​សុវត្ថិភាពគ្រប់​ក្រុម​គ្រួសារ​៕