សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រដែលប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំពោះកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ តាមរយៈសារលិខិតចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតដល់អង្គព្រះមហាក្សត្រដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យប្រចាំខែ ដើម្បីទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា។