គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រេចចបានប្រមាណ ៩១.២២% នៃប្រជាជនសរុប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២​ |
    យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រេចចបានប្រមាណ ៩១.២២% នៃប្រជាជនសរុប យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រេចចបានប្រមាណ ៩១.២២% នៃប្រជាជនសរុប

    យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានបន្តគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋចំនួន ១៤,៥៩៤,៦០៥ នាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់ (ស្មើនឹង ៩១.២២%) បានទទួលវ៉ាក់សាំងរួច ក្នុងនោះ ១៣,៨៥០,៣៦៤ នាក់ បានចាក់គ្រប់ដូសមូលដ្ឋាន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

    សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៤០ ៧៩៣ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៨៩១ ៦២៣ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៤១% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។

    សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៥ ៤៥៤ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៥៥ ៥៨៤ នាក់ ដែលស្មើនឹង ៩៩.៩០% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

    ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០២៧ ៦៤៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៤២ ៣៨៨ នាក់ ដែលស្មើនឹង ១០៦.៨៧% នៃក្រុមគោលដៅសរុបជិត ១លាន ៩សែននាក់។

    សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៥០ ៩៣១ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦០ ៧៦៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១១៥.៣២% ខណៈដែលដូសជំរុញ (ដូសទី៣) នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។

    ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ចាក់ដូសទី១ បានចំនួន ១៤៩ ៧៧៩ នាក់ ដែលស្មើនឹង ២៤.៥២% នៃក្រុមគោលដៅសរុបប្រមាន ៦០ម៉ឺននាក់។

    បើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងល្បឿនដ៏រហ័ស ដែលគួរឱ្យព្រួយបារម្ភបំផុត៕ AKP

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង