គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ប្រេសិតពិសេសចែករំលែកបច្ចុប្បន្នភាពថ្មីៗ ស្ដីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពិសេសការងារជួយមីយ៉ាន់ម៉ាស្ដារសន្តិភាព

    ប្រេសិតពិសេសចែករំលែកបច្ចុប្បន្នភាពថ្មីៗ ស្ដីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពិសេសការងារជួយមីយ៉ាន់ម៉ាស្ដារសន្តិភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២​ |

    ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានធ្វើបទឧទ្ទេសនាមជូន គណៈកម្មាធិការ នយោបាយ និងសន្តិសុខនៃសហភាពអឺរ៉ុប ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) នៅក្នុងសម័យប្រជុំបិទទ្វារ ដែលដឹកនាំដោយ លោកជំទាវឯកអគ្គរដ្ឋទូត ដែលហ្វីន ផ្ចង់ (Delphine Pronk) ប្រធានគណៈកម្មាធិការនយោបាយ និងសន្តិសុខ (PSC) ដោយមានការចូលរួមពីតំណាង ឯកអគ្គរាជ/រដ្ឋទូតមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។

    អាស៊ាននឹងមិន​អញ្ជើញ​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ចុង​ឆ្នាំ​នេះទេ លុះត្រាតែមាន​ការ​វិវឌ្ឍ​ជាវិជ្ជមាន​គ្រប់គ្រាន់​

    អាស៊ាននឹងមិន​អញ្ជើញ​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ចុង​ឆ្នាំ​នេះទេ លុះត្រាតែមាន​ការ​វិវឌ្ឍ​ជាវិជ្ជមាន​គ្រប់គ្រាន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ក្នុង​សន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និង​កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​​អន្តរជាតិ បានថ្លែងថា ប្រទេសជាសមាជិក​អាស៊ាន​ចំនួន​៩ ​បាន​សម្រេចថា​​នឹង​មិនអញ្ជើញ​មីយ៉ាន់ម៉ា នៅកិច្ចប្រជុំកំពូលអាស៊ាន ដែ​ល​គ្រោង​ធ្វើ​ឡើង​​​នៅ​ចុង​ឆ្នាំ២០២២ នៅកម្ពុជាទេ លុះត្រាតែ​មាន​ការវិវឌ្ឍ​ជាវិជ្ជមាន​គ្រប់គ្រាន់ លើកិច្ច​ព្រមព្រៀង​ទាំង ៥ចំណុច។

    មីយ៉ាន់ម៉ា សម្រេចមិនបញ្ជូនតំណាង​មក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន​នៅ​កម្ពុជា​ នាចុងខែកក្កដានេះទេ

    មីយ៉ាន់ម៉ា សម្រេចមិនបញ្ជូនតំណាង​មក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន​នៅ​កម្ពុជា​ នាចុងខែកក្កដានេះទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ប្រទេសមីយ៉ាន់ម៉ា បាន​សម្រេចមិនបញ្ជូនតំណាង ឲ្យ​ម​ក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើន នៅរាជធានីភ្នំពេញ ដែល​ចាប់​ផ្តើម​នៅ​ចុង​​ខែ​កក្កដានេះទេ។ នេះបើតាមការបញ្ជាក់​របស់​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទីភ្នាក់​ងារ​សារ​ព័ត៌មា​ន​ជាតិ​កម្ពុជា (AKP) ។

    ក្នុងដំណើរទស្សនកិច្ចប្រេសិតពិសេស៖ អាស៊ានប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មីយ៉ាន់ម៉ា

    ក្នុងដំណើរទស្សនកិច្ចប្រេសិតពិសេស៖ អាស៊ានប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២​ |

    នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅក្រោមផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ដែលបានអនុម័តក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេស នៃប្រធានអាស៊ាន

    ប្រេសិតពិសេសប្រធានអាស៊ាន៖ កម្ពុជាប្រកាន់ភ្ជាប់ជានិច្ចក្នុងភាពមិនលំអៀង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

    ប្រេសិតពិសេសប្រធានអាស៊ាន៖ កម្ពុជាប្រកាន់ភ្ជាប់ជានិច្ចក្នុងភាពមិនលំអៀង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់ថា​ ប្រទេសកម្ពុជានៅ​តែប្រកាន់​ភ្ជាប់​ភាពមិនលំអៀង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ប៉ុន្តែបន្ត​អំពាវនាវ​ឲ្យ​គ្រប់​ភាគីទាំងអស់ ប្រកាន់យកភាពស្ងប់ស្ងាត់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួន។

    សម្តេចតេជោ ហ៊ុន​ សែន​ អញ្ជើញប្រគល់អំណោយមនុស្សធម៌របស់កម្ពុជា ជូនចំពោះសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

    សម្តេចតេជោ ហ៊ុន​ សែន​ អញ្ជើញប្រគល់អំណោយមនុស្សធម៌របស់កម្ពុជា ជូនចំពោះសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល-ទទួលអំណោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ចំនួន៩មុខ ដែលជា​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លាបំផុត របស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញទៅបំពញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។