គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងប្រៃសណីយ៍ ប្រកាសសាងសង់​ស្ថានីយ​អង់តែន​បន្ថែម ១០០បង្គោល ដើម្បីពង្រឹងគុណភាព និងវិសាលភាព​សេវាទូរគមនាគមន៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |
    ក្រសួងប្រៃសណីយ៍ ប្រកាសសាងសង់​ស្ថានីយ​អង់តែន​បន្ថែម ១០០បង្គោល ដើម្បីពង្រឹងគុណភាព និងវិសាលភាព​សេវាទូរគមនាគមន៍ ក្រសួងប្រៃសណីយ៍ ប្រកាសសាងសង់​ស្ថានីយ​អង់តែន​បន្ថែម ១០០បង្គោល ដើម្បីពង្រឹងគុណភាព និងវិសាលភាព​សេវាទូរគមនាគមន៍

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាស​សាង​សង់​ស្ថានីយ​អង់តែ​ន​បន្ថែម​ចំនួន ១០០បង្គោល ដើម្បីពង្រឹងគុណភាព និងវិសាលភាព​សេវាទូរគមនាគមន៍ នៅតាមគោលដៅទេសចរណ៍អាទិភាព និង​តំបន់​ទេសចរណ៍ដាច់ស្រយាល សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​ចេញ​ផ្សាយនៅ​ថ្ងៃទី១៤ កក្កដា ម្សិលមិញ។

    សេចក្ដីប្រកាសបានឲ្យដឹងថា ការសាងសង់ស្ថានីយ៍អង់តែនចំនួន ១០០ នេះ គឺ​ប្រើប្រាស់​ថវិកា​របស់​មូល​និធិការតព្វកិច្ចសេវាសកល ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និងប្រតិបត្តិករ​ទូរសព្ទចល័ត ដើម្បី​ពង្រឹង​គុណភាព​សេវា​ដល់​គោល​ដៅ​ទេសចរណ៍​អាទិភាព និង​តំបន់​ទេសចរណ៍​ដាច់​ស្រយោល។

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង