ក្រសួងប្រៃសណីយ៍ ដាក់ឲ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត MPTC Speed Test
ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងលើកកម្ពស់តម្លាភាពនៃការផ្ដល់ទិន្នន័យ និងព័ត៌មានជាក់លាក់អំពីស្ថានភាពអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត MPTC Speed Test។
លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឲ្យកាន់តែប្រសើរ។
កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើ ហើយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់ សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។
លោកអ្នកអាចទាញយកតាមចូលតំណភ្ជាប់ខាងក្រោម៖
សម្រាប់ Android: https://play.google.com/store/apps/details?id=com.samknows.mptc
សម្រាប់ iOS: https://apps.apple.com/kh/app/mptc-speed-test/id1597737736