ក្រសួងយុត្តិធម៌ អញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចូលរួមស្ដាប់ការពន្យល់ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ នាដើមសប្ដាហ៍ក្រោយនេះ
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ ក្រសួងយុត្តិធម៌កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន អញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលទៅពិភាក្សា និងពន្យល់បកស្រាយប្រាប់ដល់ពួកគេពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដែលរដ្ឋសភាអនុម័តថ្មីៗនេះ។ ជំនួបនេះ គ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃទី០២ ទី០៣ និងទី០៤ ខែសីហា សប្តាហ៍ក្រោយនេះ។
ខាងក្រោមនេះ គឺជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌៖
ពាក្យគន្លឹះទាក់ទង