គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ក្រសួងយុត្តិធម៌ អញ្ជើញគណបក្សនយោបាយ និងអង្គការ​សង្គម​ស៊ីវិល​ចូលរួម​ស្ដាប់​ការ​ពន្យល់​ពី​ការ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ នាដើមសប្ដាហ៍ក្រោយនេះ

    ក្រសួងយុត្តិធម៌ អញ្ជើញគណបក្សនយោបាយ និងអង្គការ​សង្គម​ស៊ីវិល​ចូលរួម​ស្ដាប់​ការ​ពន្យល់​ពី​ការ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ នាដើមសប្ដាហ៍ក្រោយនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ ក្រសួងយុត្តិធម៌​កម្ពុជា​ បាន​ចេញ​សេច​ក្តី​ប្រកាសព័ត៌មាន អញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលទៅពិភាក្សា និង​ពន្យល់​បក​ស្រាយប្រាប់ដល់ពួកគេពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដែល​រដ្ឋ​សភា​អនុម័ត​ថ្មី​ៗនេះ។ ជំនួបនេះ គ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃទី០២ ទី០៣ និងទី០៤ ខែសីហា សប្តាហ៍​ក្រោយ​នេះ​។

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ថា​ ការបង្កើតច្បាប់ស្ដីពីកូវីដ១៩ គឺដើម្បី​ដាក់ទោសទៅលើ​អ្នកដែលមិនគោរពច្បាប់តែប៉ុណ្ណោះ

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ថា​ ការបង្កើតច្បាប់ស្ដីពីកូវីដ១៩ គឺដើម្បី​ដាក់ទោសទៅលើ​អ្នកដែលមិនគោរពច្បាប់តែប៉ុណ្ណោះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត គឺដាក់ទោសតែទៅលើអ្នកដែលមិនគោរពច្បាប់តែប៉ុណ្ណោះ។