គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ឧបត្ថម្ភថវិកា១០លានរៀល និង​គ្រឿងឧបភោគ​បរិភោគ​ ដល់​យុវជនម្នាក់​មាន​ជំងឺជើងធំ​ រស់នៅខេត្តកំពង់ឆ្នាំង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ឧបត្ថម្ភថវិកា១០លានរៀល និង​គ្រឿងឧបភោគ​បរិភោគ​ ដល់​យុវជនម្នាក់​មាន​ជំងឺជើងធំ​ រស់នៅខេត្តកំពង់ឆ្នាំង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ឧបត្ថម្ភថវិកា១០លានរៀល និង​គ្រឿងឧបភោគ​បរិភោគ​ ដល់​យុវជនម្នាក់​មាន​ជំងឺជើងធំ​ រស់នៅខេត្តកំពង់ឆ្នាំង

    ភ្នំពេញ៖ នៅថ្ងៃទី​៧​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​បាន​​ចាត់ឲ្យ​លោក​ជំទាវ ម៉ែន​ នារី​សោភ័គ អគ្គលេខាធិការរង​ទី១​ ចុះជួប​សួរសុខទុក្ខ​ និង​នាំយក​គ្រឿងឧបភោគ​បរិភោគ​ សម្ភារប្រើប្រាស់មួយចំនួន​ រួមនឹង​ថវិកា​ចំនួន​ ១០​លានរៀល​ ជូន​ដល់យុវជន​ម្នាក់​ដែលមាន​ជំងឺ​ជើង​ធំខុសពីធម្មតា​។

    លោក​ជំទាវ​ ម៉ែន​ នារី​សោភ័គ បានពាំនាំប្រសាសន៍​របស់​ផ្ដាំផ្ញើសួរសុខទុក្ខ​ពី​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ដោយ​បាន​បង្ហាញពីក្តីអាណិត​អាសូរ និងលើកទឹកចិត្តដល់យុវជនដែលមាន​ជំងឺនោះ​ត្រូវ​មាន​ស្មារតី​រឹងមាំ ខិតខំថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និង​អនុវត្ត​តាមការ​ណែនាំរបស់​គ្រូពេទ្យ និងសូមជូនព​រ​ឱ្យការព្យាបាល​ទទួលបានជោគជ័យ ជាសះស្បើយឡើងវិញ។

    សូមជម្រាបជូនថា យុវជនមាន​ជំងឺជើងឡើងធំខុសពីធម្មតា ឈ្មោះ លី សុថេត អាយុ ២៧ឆ្នាំ រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ ពេល​នេះអ្នក​ជំងឺ​បាន​មកពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យកាល់ម៉ែត ហើយ​ស្នាក់​នៅបន្ទប់​ជួលមួយ​ក្នុងរាជធានីភ្នំពេញ​ ដើម្បី​រង់ចាំ​លទ្ធផល​នៃ​ការ​ពិភាក្សា​ និ​ងការសម្រេច​ព្យាបាលពីក្រុមគ្រូពេទ្យ​។

    ជាមួយគ្នានេះ យុវជន លី សុថេត និងឪពុកបង្កើត ដែលបានអញ្ជើញមកទទួលអំណោយនេះ បាន​សម្តែង​នូវ​ការ​ដឹង​គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែមានការសន្តោសប្រណី និង​គិតគូរ​ពីទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះទាំងអស់គ្រប់ទីកន្លែង គ្រប់ពេលវេលាដោយគ្មានការរើសអើងអ្វីឡើយ ជាពិសេសការលើកទឹកចិត្តដ៏ធំធេង ដែលជាក្តីសង្ឃឹមមិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋគ្រប់រូប។

    សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជាបានផ្តល់ជូន រួមមាន៖ អង្ករ ៦០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ឃីត(មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត រទេះ​រុញ​សម្រាប់​ជន​ពិការ ​១គ្រឿង និងថវិកា ១០លានរៀល៕

     

    អត្ថបទទាក់ទង