គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា​ឈរលំដាប់​ទី២​ ជុំវិញការចូលរួម​របស់ស្ដ្រី​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    កម្ពុជា​ឈរលំដាប់​ទី២​ ជុំវិញការចូលរួម​របស់ស្ដ្រី​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ កម្ពុជា​ឈរលំដាប់​ទី២​ ជុំវិញការចូលរួម​របស់ស្ដ្រី​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ

    ភ្នំពេញ​៖ បើយោង​តាម​ការចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អង្គការ​សហប្រជាជាតិ​ (UN) ប្រចាំ​នៅ​កម្ពុជា​ បាន​បញ្ជាក់ថា ក្នុង​ប្រទេស​អាស៊ាន​ កម្ពុជាគឺ​ឈរ​នៅ​លំដាប់​ទី២​ ជុំវិញ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​។

    ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អង្គ​ការ​សហ​ប្រជាជាតិប្រ​ចាំ​នៅ​កម្ពុជា ​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​”ចា​ប់​តាំងពីឆ្នាំ​២០០៦ ​មក​ប្រទេស​កម្ពុជា​បាន​បញ្ចូន​កង​ថែ​រក្សា​សន្តិភាព​ចំនួន​៧,១២៣ ​នាក់ ​ក្នុង​នោះ​មាន​ស្ត្រីចំនួន​៤១៩ ​នាក់ ​ដើម្បី​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ថែរ​ក្សាស​ន្តិភាព​របស់​អង្គ​ការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេសចំនួ​ន​៩ ​ជាពិសេស​នៅ​ទ្វីប​អាហ្វ្រិក ​ដែល​ប្រទេស​ទាំង​នោះ​កំពុង​ហែក​ហួរ​ដោយ​សង្គ្រាម​៕

    អត្ថបទទាក់ទង