មនុស្សដំបូងបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID -19 ពីក្រុមហ៊ុន Pfizer នៅចក្រភពអង់គ្លេស
ស្ត្រីវ័យ៩០ឆ្នាំម្នាក់មកពីដែនដីអៀរឡង់ខាងជើង បានក្លាយជាមនុស្សដំបូងក្នុងពិភពលោកដែលបានទទួលវ៉ាក់សាំងបង្ការជំងឺCOVID-19 របស់ក្រុមហ៊ុន Pfizer/BioNTech នៅក្រៅលក្ខខណ្ឌសាកល្បង ដែល បញ្ជាក់ការចាប់ផ្ដើមនៃកម្មវិធីចាក់វ៉ាក់សាំង ដ៏ធំរបស់ចក្រភពអង់គ្លេស។
អ្នកស្រី Margaret Keenan មកពីទីក្រុង Enniskillen បាននិយាយថា អ្នកស្រីមានអារម្មណ៍រីករាយក្នុងការទទួលបានការចាក់វ៉ាក់សាំង នៅសកលវិទ្យាល័យពេទ្យ Coventry។
មណ្ឌលសុខភាពទាំងអស់នៅក្នុងចក្រភពអង់គ្លេសនឹងចាក់វ៉ាក់សាំងទៅលើមនុស្សដែលមានវ័យចាប់ពី៨០ឆ្នាំឡើងទៅ និងបុគ្គលិកសុខាភិបាល និងថែទាំងសុខភាពមួយចំនួន។
កម្មវិធីនេះ មានគោលបំណង ការពារអ្នកដែលងាយរងគ្រោះបំផុត និងធ្វើឲ្យជីវភាពពលរដ្ឋត្រឡប់មករកប្រក្រតីវិញ ៕ ប្រភព៖ BTVNews
អត្ថបទទាក់ទង