គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        ក្រសួងសុខាភិបាល​បន្តរកឃើញ​អ្នកឆ្លងកូវីដ១៩ថ្មី ២៦២នាក់ សុទ្ធជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

        ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១​ |
        ក្រសួងសុខាភិបាល​បន្តរកឃើញ​អ្នកឆ្លងកូវីដ១៩ថ្មី ២៦២នាក់ សុទ្ធជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រសួងសុខាភិបាល​បន្តរកឃើញ​អ្នកឆ្លងកូវីដ១៩ថ្មី ២៦២នាក់ សុទ្ធជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

        ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-​១៩ថ្មី ចំនួន​ ២៦២នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ចំនួន ៧៤នាក់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២១​ ។

        គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន​ ៥៤៨០នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ២៣៩៣នាក់ និង​មាន​ករណីស្លាប់ ៣៨នាក់​៕

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង