ក្រសួងសុខាភិបាល ប្រកាសថាមិនមានករណីឆ្លងវីរុសកូវីដ១៩ ថ្មី និងមិនមានករណីជាសះស្បើយទេ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញសេចក្ដីជូនព័ត៌មានមួយ ដោយបញ្ជាក់ថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ទេ និងមិនមានអ្នកជាសះស្បើយ សម្រាប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៦៤នាក់ (អ្នកដំណើរចូលមកកម្ពុជា ៣២៣នាក់ , អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ៤១នាក់) អ្នកជាសះស្បើយមាន ៣៦០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ០៤នាក់ និងមិនមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង