ក្រសួងអប់រំ បន្តផ្អាកសកម្មភាពផ្សេងៗរហូតដល់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាបានបញ្ចប់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបន្តផ្អាកសកម្មភាពអប់រំ និងកីឡា ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានបញ្ចប់។ នៅបើយោងតាមសេចក្ដីជូនដំណឹងដែលទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។
សេចក្ដីជូនដំណឹងបន្តថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងគ្រឹះស្ថានសិក្សា និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡា សូមដាក់ចេញនូវវិធានការដូចខាងក្រោម៖
- ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំ ដែលមានអ្នកចូលរួមលើសពី ២០នាក់
- ផ្អាកដំណើរការគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្ន ដោយបន្តការបង្រៀន និងរៀនតាមអនឡាញ
- ផ្អាករាល់ការហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្ដុំ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង