គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​មួយ​ចំនួន​ ចាប់​ផ្ដើម​បើក​ទ្វារឲ្យសិស្ស​ចូលសិក្សា​វិញហើយ​ បន្ទាប់​ពី​បាន​បិទ​រយៈ​ពេល​៦ខែ ព្រោះកូវីដ​១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០​ |
    គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​មួយ​ចំនួន​ ចាប់​ផ្ដើម​បើក​ទ្វារឲ្យសិស្ស​ចូលសិក្សា​វិញហើយ​ បន្ទាប់​ពី​បាន​បិទ​រយៈ​ពេល​៦ខែ ព្រោះកូវីដ​១៩​ គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​មួយ​ចំនួន​ ចាប់​ផ្ដើម​បើក​ទ្វារឲ្យសិស្ស​ចូលសិក្សា​វិញហើយ​ បន្ទាប់​ពី​បាន​បិទ​រយៈ​ពេល​៦ខែ ព្រោះកូវីដ​១៩​

    ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧​កញ្ញា​នេះ​ មាន​គ្រឹះស្ថាន​សិក្សាអប់រំរដ្ឋ​ និង​ឯកជន​មួយ​ចំនួន​ ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រសួងអប់រំ យុវជន​ និង​កីឡា​ បាន​បើក​ទ្វារ​ឲ្យ​សិស្សានុសិស្ស​ចូល​សិក្សា​វិញហើយ​ ដោយ​គោរព​ទៅ​តាម​វិធាន​ណែនាំ​ ទប់ស្កាត់​ការ​រីករាលដាល​ជំងឺ​កូវីដ​១៩ របស់​ក្រសួង​សុខាភិបាល​។

    សូមជំរាប​ជូន​ថា​ ក្រសួងអប់រំ​បាន​ចេញ​សេចក្តី​ណែនាំ ដ​ល់គ្រឹះ​ស្ថាន​សិក្សា​ទាំងអស់ឲ្យ​​យក​ចិត្ត​ទុក​ដាក់ អនុវត្តន៍​វិធាន​អនាម័យ ​និង​គម្លាត​សុវត្ថិភាព​នៅ​ក្នុង​ថ្នាក់​រៀន​ ដោយ​អនុញ្ញាត​ឲ្យ​ មាន​អ្នក​សិក្សា​ ចំនួន​ ២០ ទៅ២៥ នាក់​ ក្នុង​មួយ​បន្ទប់​ និង​រក្សា​គម្លាត​បុគ្គល ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺកូវីដ​១៩។ ករណីពិនិត្យ​ឃើញថា​ បុគ្គលិកសិក្សា​ គ្រូ ឬសិស្សានុសិស្ស​ ណាដែល​មាន​កម្ដៅ​លើស​ពី​ ៣៧,៥អង្សាសេ​ គឺមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យចូល​ក្នុង​បរិវេណ​សាលារៀន​នោះទេ​ ហើយ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រីក្រសួង​សុខាភិបាល​ដើម្បី​រក​សេវា​ព្យាបាល​។

    សូមរំលឹកដែរ​ថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេច​ផ្អាក​ដំណើរ​ការ​សាលា​រៀន​ទាំង​អស់​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មីនា ​ដើម្បី​បង្ការ​ការ​ឆ្លង​រាល​ដាល​នៃ​ជំ​ងឺ​កូវី​ដ-១៩​។ ក្នុង​អំឡុង​ពេល​បិទ​សាលារៀន នេះដែរ​ ក្រសួង​អប់រំ​ក៏​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​សិក្សា​ពី​ចម្ងាយ ​និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ជាច្រើន​ទម្រង់​សម្រាប់​សិស្ស-​និស្សិតផងដែរ​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង