គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងលោកគ្រូ នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០​ |
    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងលោកគ្រូ នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងលោកគ្រូ នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែង

    ដើម្បីជួយ សម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ព្រឹទ្ធាចារ្យ ចាប៉ីដងវែងនោះ ទើបនៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យក្រុមការងារមនុស្សធម៌ដឹកនាំដោយលោក ជិន ប៊ុនធឿន យកអំណោយប្រចាំឆ្នាំទៅផ្តល់ជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ សព្វថ្ងៃលោក មានអាយុ ៧៥ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទង ខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

    នៅរសៀលថ្ងៃដដែលក្រុមការងារបានបន្តនាំយកអំណោយរបស់សម្តេចទាំងពីរទៅប្រគល់ជូនលោកតា នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បីល្បាញ មានអាយុ ៦៤ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

    អំណោយដែលត្រូវផ្តល់ជូនលោកព្រឹទ្ធាចារ្យទាំងពីររួមមាន៖ គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ១ឈុតធំ និងថវិកាចំនួន ១២០០ដុល្លារ ជាថវិកា ឧបត្ថម្ភប្រចាំឆ្នាំ គឺចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន។

    លោកតាព្រឹទ្ធាចារ្យបានសម្តែងនូវកី្តរំភើបក្រៃលែង និងថ្លែងអំណរគុណចំពោះសម្តេចទាំងទ្វេដែលតែងតែយកចិត្តទុកដាក់រាល់ការលំបាករបស់ពួកគាត់ និងប្រជាពលរដ្ឋគ្រប់ទីកន្លែង។

    លោកតាបានជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌ដើម្បីដឹកនាំប្រទេសជាតិអោយកាន់តែរីកចំរើនបន្តទៅទៀត ។

    សូមបញ្ជាក់ថា ដោយសារកត្តាសុខភាពរបស់ព្រឹទ្ធាចារ្យទាំងពីរកាន់តែទ្រុឌទ្រោម និងពិការភ្នែកមិនអាចមើលអ្វីឃើញពិបាកក្នុងការធ្វើដំណើរផងនោះ ធ្វើអោយលោកមិនអាចប្រកបរបរដេញចាប៉ីដងវែងដើម្បីរកប្រាក់ ចំណូលមកចិញ្ចឹមជីវភាពប្រចាំថ្ងៃដូចមុនទៀតបានឡើយ៕

    អត្ថបទទាក់ទង