គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

ក្រសួងសុខាភិបាល​ រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ ថ្មី ០១នាក់ទៀត ជា​ពលករ​ខ្មែរ​មក​ពីថៃ

ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១​ |
ក្រសួងសុខាភិបាល​ រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ ថ្មី ០១នាក់ទៀត ជា​ពលករ​ខ្មែរ​មក​ពីថៃ ក្រសួងសុខាភិបាល​ រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ ថ្មី ០១នាក់ទៀត ជា​ពលករ​ខ្មែរ​មក​ពីថៃ

ភ្នំពេញ​៖ នៅព្រឹក​ថ្ងៃទី​០៨​ ខែមករា​ ឆ្នាំ​២០២១​ ក្រសួង​សុខាភិបាល​ បានប្រកាស​រកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី​ ០១នាក់​ ជាពលករ​ខ្មែរ​មកពីថៃ និង​មិនមាន​ករណី​ជាសះស្បើយ​ទេ​។

ករណីវិជ្ជមាន​វីរុសកូវីដ​១៩​ ថ្មី លើ​ពលករខ្មែរ​មកពីថៃ ៖ ជាស្ត្រី​ អាយុ​ ៣៣​ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិស្ពានកណ្ដាល ឃុំ​បវេល ស្រុកបវេល ខេត្ត​បាត់ដំបង​ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី​០៥ ខែមករា​ ឆ្នាំ២០២១​។​ បច្ចុប្បន្ន​អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ។

គិតត្រឹម​ម៉ោង​ ៧​ព្រឹកថ្ងៃ​ទី០៨​ ខែមករា​ ឆ្នាំ​២០២១​ កម្ពុជា​ មាន​អ្នកមានវីរុសកូវីដ​១៩​ សរុបចំនួន​ ៣៨៦នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៣៦២នាក់​ អ្នកកំពុង​សម្រាកព្យាបាល​ចំនួន​ ២៤នាក់​ និង​មិន​មាន​ករណីស្លាប់​ទេ​៕

 

ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង