គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    តុលាការ ​សម្រេចចោទ​ប្រកាន់​មនុស្ស​៣នាក់​ពីបទញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹងវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០​ |
    តុលាការ ​សម្រេចចោទ​ប្រកាន់​មនុស្ស​៣នាក់​ពីបទញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹងវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម តុលាការ ​សម្រេចចោទ​ប្រកាន់​មនុស្ស​៣នាក់​ពីបទញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹងវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម

    ភ្នំពេញ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ចប់ការស៊ើបសួរនឹងសម្រេចចោទប្រកាន់៣នាក់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ហើយបានបញ្ជូនរឿងទៅចៅក្រមស៊ើបតាមនីតិវិធី នេះបើយោងតាមមន្ត្រីសាលាដំបូងបានឲ្យដឹងនៅព្រឹកថ្ងៃដដែលនេះ។

    សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នគបាលការិយាល័យសន្តិសុខនៃស្នងការរាជធានីភ្នំពេញ បានបញ្ជូនយុវជនជនចំនួន៣នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសន្តិសុខ រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» យកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ។

    សូមបញ្ជាក់ផងដែរថា ក្រុមយុវជនដែលអះអាងខ្លួនជាអ្នកការពារបរិស្ថានចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយមុនឈានទៅដល់ការ ចាប់ខ្លួនក្រុមយុវជនទាំងនោះ ដោយសារតែសមត្ថកិច្ច យោងតាមការបង្ហោះវិដេអូរបស់ពួកគេនៅលើ Facebook នេះបើយោងតាមមន្ត្រីនគរបាលកាលពីរសៀលថ្ងៃម្សិលមិញ។

    យុវជនទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី។ ការចាប់ឃាត់ខ្លួនទាំង៣នាក់នេះ ធ្វើឡើងនៅក្នុងតែមួយគឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមសកម្មភាពផ្សេងៗគ្នា។

    យុវជន ថុង រដ្ឋា ត្រូវបានចាប់នៅក្នុងផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោមហេតុផលបង្កើតបន្ទប់ផ្សព្វផ្សាយព័ត៌មាន និងធ្វើវិដេអូផ្សាយដោយមិនមានច្បាប់អនុញ្ញាត។

    មន្ត្រីនគរបាលថ្លែងបញ្ជាក់ថា​ ពួកគេទាំង៣នាក់ ធ្វើសកម្មភាពបង្ហាញពីការគាំទ្រ និងស្រឡាញ់បរិស្ថានគ្រាន់តែជាលេស ប៉ុន្តែទង្វើពួកគេមានចេតនាបង្កភាពភាន់ច្រឡំដល់មហាជន និងមានចេតនាបង្កភាពវឹកវរដល់សង្គម ៕

    ប្រភព ៖ FreshNews

     

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង