គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ១៩ថ្មី ៤៤នាក់ ខណៈមានអ្នកជាសះស្បើយ ៦៨នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ១៩ថ្មី ៤៤នាក់ ខណៈមានអ្នកជាសះស្បើយ ៦៨នាក់ ក្រសួងសុខាភិបាល រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ១៩ថ្មី ៤៤នាក់ ខណៈមានអ្នកជាសះស្បើយ ៦៨នាក់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ៤៤នាក់ ក្នុងនោះ ៤៣នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០១នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា និងមាន​អ្នកជាសះស្បើយ​ចំនួន ៦៨នាក់ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ​២០២១​ ។

    គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ២៦៨៩នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ១៦៥៣នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ១០១២នាក់ និង​មាន​ករណីស្លាប់ ១៩នាក់​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង