ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧នាក់ និងជាសះស្បើយ ៧នាក់ផងដែរ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌ មានស្ដីពីករណីវិជ្ជមានវីរុសកូវី-១៩ ថ្មី០៧នាក់ និងជាសះស្បើយ០៧នាក់។ សេចក្តីប្រកាសព័ ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺ៧នាក់ដែលទើបរកឃើញថ្មី គឺជាបុរ សជនជាតិខ្មែរ០៧នាក់ ក្នុងនោះមានក្រុមមួកខៀវអង្គការសហប្រជាជាតិចំនួន០៤នាក់ និងក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០៣នាក់។
ក្រុមមួកខៀវអង្គការសហប្រជាជាតិ ចំនួន០៤នាក់៖
- មានបុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិគោកព្រិច ខេត្តព្រះវិហារ
- បុរសជនជាតិខ្មែរអាយុ៤៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិកំនូល ឃុំកំនូល ស្រុកអង្គស្នួល ខេត្តកណ្ដាល
- បុរសជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
- បុរសជនជាតិខ្មែរអាយុ ៤៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិក្រសាំងក្រោម ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត
បុរសទាំង០៤នាក់ខាងលើ មានលទ្ធផលវិភាគវត្ថុសំណាកលើកទីបីរបស់គាត់ វិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌល សុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគាត់ជាក្រុមមួកខៀវអង្គការសហប្រជាជាតិ ដែលសរុបមាន ៨០នាក់ បានវិលត្រឡប់មកពីប្រទេសម៉ាលី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ ក្រៅពីអ្នកជំងឺក្រុមនេះ ត្រូវបានបន្តដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលកងទ័ពអង្គការសហប្រជាជាតិ នៅខេត្តកំពង់ស្ពឺ។
ក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០៣នាក់៖
- បុរសជានជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
- បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
- បុរសជនជាតិខ្មែរអាយុ ៣៦ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំសេដា ស្រុកដំបែ ខេត្តត្បូងឃ្មុំ
លទ្ធផលវិភាគវត្ថុសំណាកលើកទីពីរ របស់ពួកគាត់ទាំងបីនាក់ខាងលើនេះ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
បុរសជនជាតិខ្មែរទាំង០៣នាក់ខាងលើ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២១៖៥០នាទីយប់ ដែលមានអ្នកដំណើរសរុបចំនួន៥៩នាក់ (ស្រី០៩នាក់)។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានបន្តដាក់ឱ្យធ្វើចត្តាឡីស័កនៅ មណ្ឌលចត្តាឡីស័កកងទ័ព័អាកាស រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ សរុប ២៣៣នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៨៧នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៥៤នាក់ (ស្រី ៤០នាក់ និងបុរស១១៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួនសរុប៧៧នាក់ និងអ្នកសម្រាកព្យា បាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាស្ត្រីជនជាតិ អាមេរិកកាំង០២នាក់៕