ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៨១នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ៤០នាក់បានជាសះស្បើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៨១នាក់ ក្នុងនោះ ១៧៨នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ, ០២នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ឯ ០១នាក់ទៀតជាពលករមកពីថៃ និងមានអ្នកជាសះស្បើយចំនួន ៤០នាក់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៦៩៦នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ២២៥២នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ២៤០៦នាក់ និងមានករណីស្លាប់ ៣៣នាក់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង