គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩បានជាសះស្បើយចំនួន ៨នាក់បន្ថែមទៀតនៅថ្ងៃនេះ ខណៈពេលដែលគ្មានអ្នកឆ្លងថ្មី

    ដោយ៖ វណ្ណ សុផាន់ណា​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២០​ |

    ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។

    ក្រសួងបានគូសបានបញ្ជាក់ថា អ្នកជាសះស្បើយទាំង៨នាក់នោះរួមមាន៖

    • ក្រុមកងទ័ពមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា ចំនួន០៣នាក់
    • បុរសជនជនជាតិខ្មែរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០២នាក់
    • ជនជាតិឥណ្ឌូនេស៊ីម្នាក់
    • ជនជាតិឥណ្ឌាម្នាក់
    • និងជនជាតិអាមេរិកាំង ដែលជាមន្ត្រីជាន់ខ្ពស់ទូតអាមេរិកម្នាក់។

    សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៤៣នាក់ (ស្ត្រី៤៧នាក់ និងបុរស១ ៩៦នាក់)ក្នុងនោះចំនួនអ្នកព្យាបាលជាសះ ស្បើយសរុបទូទាំងប្រទេស មានចំនួន ២១០នាក់ (ស្រី៤៦នាក់និងបុរស១៦៤នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យរដ្ឋមានចំនួនសរុប៣៣នាក់៕

    សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង