គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្តេចតេជោ ហ៊ុន​ សែន​ អញ្ជើញប្រគល់អំណោយមនុស្សធម៌របស់កម្ពុជា ជូនចំពោះសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

    សម្តេចតេជោ ហ៊ុន​ សែន​ អញ្ជើញប្រគល់អំណោយមនុស្សធម៌របស់កម្ពុជា ជូនចំពោះសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល-ទទួលអំណោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ចំនួន៩មុខ ដែលជា​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លាបំផុត របស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

    ភូមា៖ ទឹកក្ដៅសម្រាប់កម្ពុជាឆ្នាំ២០២២

    ភូមា៖ ទឹកក្ដៅសម្រាប់កម្ពុជាឆ្នាំ២០២២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២​ |

    បន្ទាប់ពីកម្ពុជាបានក្លាយជាប្រធានអាស៊ាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រទេសជាច្រើនកំពុងសម្លឹងមើលថាតើកម្ពុជាអាចធ្វើអ្វីបានខ្លះនៅក្នុងឆ្នាំ២០២២នេះ ជាពិសេសរឿងក្តៅគគុកពីរ៖ បញ្ហភូមា និងសមុទ្រចិនខាងត្បូង?

    សាកលវិទ្យាល័យ West Point បញ្ជាក់ថា សញ្ញាបត្រនៅ West Point គ្មានការបែងចែក ឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ

    សាកលវិទ្យាល័យ West Point បញ្ជាក់ថា សញ្ញាបត្រនៅ West Point គ្មានការបែងចែក ឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២​ |

    មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ នៃបណ្ឌិតសភាយោធា West Point លោក Francis J DeMaron Jr. បានបញ្ជាក់ថា តម្លៃសញ្ញាបត្រនៅបណ្ឌិតសភាយោធាអាមេរិក West Point គ្មានការបែងចែកឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ ហើយលោកសង្ឃឹមថាការបញ្ជាក់លើកនេះនឹងបញ្ចប់ភាពចម្រូងចម្រាស់នៃតម្លៃសញ្ញាបត្រសាលារបស់លោកផងដែរ។

    សម្តេចតេជោ ហ៊ុន​ សែន​ អញ្ជើញ​ទៅបំពេញទស្សនកិច្ចការងារនៅប្រទេស​មីយ៉ាន់ម៉ាហើយ នៅព្រឹកនេះ

    សម្តេចតេជោ ហ៊ុន​ សែន​ អញ្ជើញ​ទៅបំពេញទស្សនកិច្ចការងារនៅប្រទេស​មីយ៉ាន់ម៉ាហើយ នៅព្រឹកនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានផងនោះ នៅព្រឹកថ្ងៃ ទី០៧ ខែមករា ឆ្នាំ២០២២នេះ បាន​អញ្ជើញ​ចាក​ចេញពី​ប្រទេសកម្ពុជាហើយ ដើម្បី​បំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែល​ជា​ប្រទេស​សមាជិ​កអាស៊ាន ហើយកំពុងជួបវិបត្តិនយោបាយ។ ក្នុង​ដំណើរ​ទស្សនកិច្ច​​នេះ សម្តេចតេជោ ក៏បាន​នាំទៅ​ជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

    ស្ថានទូតអាមេរិកថា បញ្ហារឿងសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩

    ស្ថានទូតអាមេរិកថា បញ្ហារឿងសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២​ |

    អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់សារព័ត៌មានក្នុងស្រុកថា បញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដារសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។

    សម្ដេចតេជោ ហ៊ុន​ សែន​ សម្រេចផ្ដល់ជំនួយម៉ាសជាង ៣លាន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ​មួយចំនួនទៀត​ដល់ប្រទេសមីយ៉ាន់ម៉ា

    សម្ដេចតេជោ ហ៊ុន​ សែន​ សម្រេចផ្ដល់ជំនួយម៉ាសជាង ៣លាន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ​មួយចំនួនទៀត​ដល់ប្រទេសមីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ​ ហ៊ុ​ន សែន​ បាន​សម្រេច​ផ្ដល់ជំនួយជា​ម៉ាសជាង ៣លាន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ​មួយចំនួនទៀត ​ដល់ប្រទេសមីយ៉ាន់ម៉ា ស្របពេលនឹងដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់សហភាពមីយ៉ាន់ម៉ានៅថ្ងៃស្អែកនេះ។

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២​ |

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូមួយ ដោយរំលេចនូវអត្ថន័យក្រោមចំណងជើងថា សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា» ដែលវីដេអូនេះមានរយៈពេលប្រមាណ២៧នាទី។

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញទៅបំពញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាផងដែរ។