គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ «ជោគជ័យនៃនយោបាយវ៉ាក់សាំងឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើរាជរដ្ឋាភិបាល!»

    អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ «ជោគជ័យនៃនយោបាយវ៉ាក់សាំងឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើរាជរដ្ឋាភិបាល!»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១​ |

    ក្នុងគោលបំណងបន្តរំលេចនិងពង្រីក ឱ្យមហាជនបានឃើញនូវលទ្ធផលជាក់ស្តែងដែលជាផ្លែផ្កានិង ជោគជ័យកើតចេញមកពីនយោបាយវ៉ាក់សាំងដែលសម្តេចតេជោ ហ៊ុន សែនបានដាក់ចេញ។ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ចេញ ផ្សាយនូវវីដេអូអប់រំផ្លូវការថ្មីមួយទៀត ដែលមានរយៈពេលជាង ១៤នាទី ក្រោមចំណងជើងថា « ជោគជ័យនៃនយោបាយវ៉ាក់សាំង ឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើ រាជរដ្ឋាភិបាល»។

    អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៥លាន ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

    អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៥លាន ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគមួយចំនួន​ទៀត​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន។

    សម្តេចតេជោ ហ៊ុន​ សែន​ ប្រកាសផ្ដល់ថវិកា ១០លានរៀល ដល់អ្នកទទួលវ៉ាក់សាំងទី៥លាន

    សម្តេចតេជោ ហ៊ុន​ សែន​ ប្រកាសផ្ដល់ថវិកា ១០លានរៀល ដល់អ្នកទទួលវ៉ាក់សាំងទី៥លាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាន​​ប្រកាស​ផ្ដល់​ថវិកាឧបតម្ភ ចំនួន​ ១០លានរៀល ដល់អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី៥លាន ខណៈដែលដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគិតមកដល់ថ្ងៃនេះសម្រេចបានជាង៥លាននាក់ហើយនោះ។

    រដ្ឋាភិបាលជប៉ុន​ប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន​ ១លានដូសដល់កម្ពុជា​

    រដ្ឋាភិបាលជប៉ុន​ប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន​ ១លានដូសដល់កម្ពុជា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ តាមរយៈ​សារលិខិត​របស់​របស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​ឲ្យដឹងថា​ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ ១លានដូសដល់កម្ពុជា ដែល​ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

    សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ទីរពេទ្យ និងសមាគមន៍ សរុបចំនួន ៨កន្លែង

    សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ទីរពេទ្យ និងសមាគមន៍ សរុបចំនួន ៨កន្លែង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ទីរពេទ្យ និងសមាគមន៍ សរុបចំនួន ៨កន្លែង ដើម្បីចូលរួមចំណែកប្រយទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមហ្វេសប៊ុកផេក Royal du Cambodge បានបង្ហោះនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ (Zoom)

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ (Zoom)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ (Zoom)។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវឲ្យពលរដ្ឋចូលរួមថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើថែរក្សាការពារបរិស្ថានធម្មជាតិ​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវឲ្យពលរដ្ឋចូលរួមថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើថែរក្សាការពារបរិស្ថានធម្មជាតិ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ដែលជាថ្ងៃរុក្ខទិវា សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះសារអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើថែរក្សាការពារបរិស្ថានធម្មជាតិ​ ដើម្បីជាប្រយោជន៍ដល់ការរស់នៅមនុស្ស និងជីវិតសត្វព្រៃគ្រប់ប្រភេទផងដែរ។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល(UPF)

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល(UPF)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១​ |

    នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដឹកនាំដោយលោកបណ្ឌិត Yun Young ho តំណាងលោកជំទាវបណ្ឌិត Hak Ja Han Moon ។

    សម្ដេចក្រឡាហោម ស ខេង អំពាវនាវចំពោះកម្លាំងទាំងអស់ និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន

    សម្ដេចក្រឡាហោម ស ខេង អំពាវនាវចំពោះកម្លាំងទាំងអស់ និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល បានអំពាវនាវចំពោះកម្លាំងអនុវត្តច្បាប់ទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីឲ្យប្រទេសជាតិយើងអាចកាត់បន្ថយគ្រោះថ្នាក់ដោយគ្រឿងញៀន នឹងឈានទៅគ្មានគ្រឿងញៀន តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍។

    សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារអបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក (០៨កក្កដា២០១៧ – ០៨កក្កដា២០២១)។