គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៦លាន ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

    អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៦លាន ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគមួយចំនួន​ទៀត​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៦លាន។

    ប្រមុខការទូតកម្ពុជា-ឥណ្ឌា នឹង​ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គា លើកទី១១ (11th MGC FMM)នៅថ្ងៃទី២១កក្កដា តាមប្រព័ន្ធវីដេអូ

    ប្រមុខការទូតកម្ពុជា-ឥណ្ឌា នឹង​ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គា លើកទី១១ (11th MGC FMM)នៅថ្ងៃទី២១កក្កដា តាមប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គា លើកទី១១ (11th MGC FMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការអន្តរជាតិ​ចេញផ្សាយនៅថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ២០២១នេះ។

    កម្ពុជា ផ្ដល់អំណោយម៉ាស និង​សម្ភារៈវេជ្ជសាស្ត្រ​ប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសវៀតណាម​

    កម្ពុជា ផ្ដល់អំណោយម៉ាស និង​សម្ភារៈវេជ្ជសាស្ត្រ​ប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសវៀតណាម​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១​ |

    រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​ផ្ដល់​អំណោយជា ម៉ាស និង​សម្ភារៈ​វេជ្ជសាស្ត្រ​ប្រឆាំងជំងឺកូវីដ១៩ ដល់រដ្ឋាភិបាលវៀតណាម​ ដើម្បីចូលរួម​ចំណែក​ទប់ស្កាត់ការឆ្លងរីករាលដាល​នៃជំងឺនេះ ក្នុងសហគមន៍ ខណៈ​ដែលទីក្រុងហូជីមិញកំពុងរងគ្រោះធ្ងន់ធ្ងរ​។

    ជប៉ុន ផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា

    ជប៉ុន ផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀត ជូនដល់ព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៦កក្កដាម្សិលមិញ។

    រាជរដ្ឋាភិបាលកម្ពុជា សម្រេច​បង្កើត​ក្រុមការងារដឹកនាំ និង​ប្រតិបត្តិការ​លើ​​ការសិក្សា​ការ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩

    រាជរដ្ឋាភិបាលកម្ពុជា សម្រេច​បង្កើត​ក្រុមការងារដឹកនាំ និង​ប្រតិបត្តិការ​លើ​​ការសិក្សា​ការ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ដឹកនាំ និង​ប្រតិបត្តិការ​លើ​​ការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បី​ផ្ដល់​ការ​ប្រឹក្សា​យោបល់ និងតម្រង់ទិសការងារដល់ការសិក្សាវាយតម្លៃទាក់ទងការចាក់វ៉ាក់សាំងកូវីដ-១៩។

    កម្ពុជា រកឃើញវីរុសកូវីដ១៩​ បំប្លែងថ្មី B.1.617.2(Delta) ៣៧ករណី លើអ្នកដំណើរ​ចូល​​មក​កម្ពុជា

    កម្ពុជា រកឃើញវីរុសកូវីដ១៩​ បំប្លែងថ្មី B.1.617.2(Delta) ៣៧ករណី លើអ្នកដំណើរ​ចូល​​មក​កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល​បាន​ប្រកាសពីការរកឃើញ​វីរុសកូ​វីដ១៩​ បំប្លែងថ្មី B.1.617.2(Delta) ចំនួន​៣៧ករណី លើអ្នកដំណើរ​ចូល​​មក​កម្ពុជា។

    សម្ដេចតេជោ​ ហ៊ុន​ សែន​​ សម្រេចដកតំណែង​លោក​ ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ក្រោយបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសពលោក ហុង ថែម

    សម្ដេចតេជោ​ ហ៊ុន​ សែន​​ សម្រេចដកតំណែង​លោក​ ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ក្រោយបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសពលោក ហុង ថែម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ​​៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បាន​សម្រេច​ដកតំណែង​លោក​ ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ ក្រោយពីបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសព លោក​ ហុង ថែម ដែលទើបទទួលមរណភាពថ្មីៗនេះ​។

    សម្ដេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យ អាយុចន្លោះពី ១២ដល់ ១៧ឆ្នាំ

    សម្ដេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យ អាយុចន្លោះពី ១២ដល់ ១៧ឆ្នាំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ។

    តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ ១០២៥នាក់ហើយ​

    តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ ១០២៥នាក់ហើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ចំនួន​មនុស្សស្លាប់​ដោយសារជំងឺកូវីដ-១៩ បាន​កើនឡើង​ដល់ ១០២៥នាក់​ហើយ​ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា​ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

    លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ

    លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​ពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ។