ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ |
528
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ ” សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស”។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC)។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ |
343
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ សូមមកមើលពីលក្ខខណ្ឌមួយចំនួនដែលគួរយល់ដឹងពាក់ព័ន្ធនឹង “ការកំណត់ល្បឿនបើកបរ” សម្រាប់ផ្លូវនេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ |
506
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ |
310
ពិធីនេះនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ១០ និង០០នាទីព្រឹកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅអគារក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ |
2,763
សារលិខិត សម្ដេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ ”ការគិតគូរឡើងវិញពីទេសចរណ៍” (RETHINKING TOURISM)។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ |
600
នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ |
578
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីទទួលទានអាហារការងារពេលព្រឹកជាមួយ ប្រធានរដ្ឋវៀតណាមរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាសដែលសម្ដេចតេជោ និងឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម សិនហ្សូ អាបេ ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ |
520
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ |
461
នៅវេលាម៉ោង ១៨.៣០នាទី(ម៉ោងនៅតូក្យូ) ត្រូវនឹងម៉ោង ១៦.៣០នាទី(ម៉ោងនៅរាជធានីភ្នំពេញ) ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាពហើយ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ |
223
តាមរយៈហ្វេសប៊ុកនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន “មិនទាន់អនុញ្ញាត” ឱ្យប្រើប្រាស់ ជាសាធារណៈនៅឡើយទេ។ ក្រសួងសាធារណការបានបន្តថា «សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អត់ធ្មត់ រង់ចាំដល់ថ្ងៃទី០១ តុលា ២០២២ ទើបអាចប្រើប្រាស់បាន។ សូមបងប្អូនមានការយោគយល់អធ្យាស្រ័យ សូមបើកបរដោយសុវត្ថិភាព សូមអរគុណ!»។ សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឲ្យដំណើរការសាកល្បងប្រើប្រាស់ ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះ មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស […]