គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស​បញ្ចេញផ្សាយវីដេអូជាថ្មីបង្ហាញ​ពីត្រកូល​អ្នក​នយោបាយ​ក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស​បញ្ចេញផ្សាយវីដេអូជាថ្មីបង្ហាញ​ពីត្រកូល​អ្នក​នយោបាយ​ក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២​ |

    ត្រកូលអ្នកនយោបាយក្បត់ជាតិ គឺសំដៅទៅលើទណ្ឌិត សម រង្ស៊ី ដែលកំពុងនីរទេស​ខ្លួន​នៅ​ក្រៅប្រទេស បន្ទាប់ពីជននេះ បានប្រព្រឹត្តនូវបទល្មើសជាច្រើន ហើយនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ជនក្បត់ជាតិសម រង្ស៊ី បាននិយាយបំភ័ន្តប្រាស់ចាកខុសពីការពិត អំពីបញ្ហាថា តុលាការពន្យាពេលកាត់ក្តីសំណុំរឿងកាត់ទឹកដី៤ខេត្ត​នៅភាគឥសាន្តរបស់ប្រទេសកម្ពុជាឱ្យទៅវៀតណាម។

    សម្ដេចតេជោ​ ហ៊ុន​ សែន នឹងបញ្ចេញរឿងសម្ងាត់មួយចំនួនក្នុងការដឹកនាំប្រទេសក្នុង​សៀវ​ភៅ​ថ្មី មួយក្បាល មាន៦០១ទំព័រ

    សម្ដេចតេជោ​ ហ៊ុន​ សែន នឹងបញ្ចេញរឿងសម្ងាត់មួយចំនួនក្នុងការដឹកនាំប្រទេសក្នុង​សៀវ​ភៅ​ថ្មី មួយក្បាល មាន៦០១ទំព័រ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី បានប្រកាសថា សម្ដេចនឹងបញ្ចេញនូវរឿងរ៉ាវសម្ងាត់មួយចំនួនក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​ ដែលមនុស្សភាគច្រើនមិន​បាន​ដឹង ក្នុងសៀវភៅថ្មីមួយក្បាលមានប្រមាណ ៦០១​ទំព័រ។

    សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស ចូលជួបជូនសារតាំង

    សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស ចូលជួបជូនសារតាំង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Uladzimir BARAVIKOU ឯកអគ្គរដ្ឋទូត តែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូល​ជួប​ជូន​សារ​តាំង​ នៅវិមានព្រឹទ្ធសភា។

    សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី​ថាមពលអាស៊ាន​លើកទី៤០ និងកិច្ចប្រជុំ​ពាក់ព័ន្ធ និងវេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន ឆ្នាំ២០២២

    សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី​ថាមពលអាស៊ាន​លើកទី៤០ និងកិច្ចប្រជុំ​ពាក់ព័ន្ធ និងវេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន ឆ្នាំ២០២២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា បើកកិច្ចប្រជុំរដ្ឋ​មន្រ្តី​ថាមពល​អាស៊ាន​លើក​ទី​៤០ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ «បង្កើន​ល្បឿន​អន្តរកាល​ថាមពល​៖ ការស្តារសេដ្ឋកិច្ចឡើងវិញ និងកំណើនប្រកបដោយចីរភាព» តាមប្រព័ន្ធវីដេអូថតទុកមុន។

    សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅ​​អ្នកវិភាគ​​ពាក់ព័ន្ធ​ការ​ផ្អាក​ព្រះរាជពិធី​​បុណ្យ​អុំទូក សូមវិភាគបែបឆ្កួតលីលាបន្តទៀតចុះ

    សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅ​​អ្នកវិភាគ​​ពាក់ព័ន្ធ​ការ​ផ្អាក​ព្រះរាជពិធី​​បុណ្យ​អុំទូក សូមវិភាគបែបឆ្កួតលីលាបន្តទៀតចុះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាន​ផ្ញើ​សារ​សំឡេង​ពិសេសជូន​ជនរួមជាតិ ស្ដីពីការផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប អកអំបុក និងសំពះព្រះខែ ថ្នាក់ជាតិ ឆ្នាំ២០២២នេះ។ សម្ដេចតេជោ​ ហ៊ុន សែន​ បានបញ្ជាក់ថា​ ការផ្អាក​នេះ ដោយ​សារ​រាជ​រដ្ឋាភិបាល​មើល​ឃើញ​ពី​ចំណុច​ជា​ច្រើន ក្នុងនោះក៏មានការមិនទាន់ចប់ នៃ​ករណី​ឆ្លងរីករាលដាលជំងឺកូវីដ-១​៩​នៅ​កម្ពុជា​ផង​ដែរ​។

    សុន្ទរកថាសម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

    សុន្ទរកថាសម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២​ |

    សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុង​ពិធី​បើក​ជាផ្លូវការ​នូវកិច្ចប្រជុំរដ្ឋមន្ត្រី​សេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​​។

    ឯកឧត្ដម ហ៊ុន ម៉ាណែត ចំអកទៅទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ថាធ្វើ​នយោបាយ​គ្មាន​ចក្ខុវិស័យ

    ឯកឧត្ដម ហ៊ុន ម៉ាណែត ចំអកទៅទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ថាធ្វើ​នយោបាយ​គ្មាន​ចក្ខុវិស័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គណ​បក្ស​​​ប្រជាជន​កម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បាន​ចំអក​ទៅ​ទណ្ឌិត​រត់​ចោលស្រុក សម រង្ស៊ី ថាធ្វើនយោបាយបែបស៊ីអារម្មណ៍ ម្ដងទៅលិចម្ដងទៅកើត និង​គ្មាន​ចក្ខុវិស័យច្បាស់លាស់។

    កម្ពុជា-វៀតណាម ប្ដេជ្ញាបំពេញចំណុចខ្វះខាត នៃកិច្ចព្រមព្រៀងមួយចំនួនឲ្យកាន់តែល្អប្រសើរ

    កម្ពុជា-វៀតណាម ប្ដេជ្ញាបំពេញចំណុចខ្វះខាត នៃកិច្ចព្រមព្រៀងមួយចំនួនឲ្យកាន់តែល្អប្រសើរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២​ |

    វៀតណាម៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងឯកឧត្តម ផាម ម៉ិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានប្ដេជ្ញារួមគ្នា ខិតខំបំពេញនូវចំណុចខ្វះខាតមួយ​ចំនួន​នៃ​កិច្ច​​ព្រ​មព្រៀមនានា រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ដើម្បីបម្រើដល់ផលប្រយោជន៍ ប្រជាជនទាំងសងខាង។

    កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌G20 នៅទីក្រុងBorobudur ប្រទេសឥណ្ឌូនេស៊ី

    កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌G20 នៅទីក្រុងBorobudur ប្រទេសឥណ្ឌូនេស៊ី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២​ |

    លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនាមជាប្រធានប្តូរវេនអាស៊ានផ្នែកវប្បធម៌ និងសិល្បៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 ក្រោមប្រធានបទស្ដីពី “វប្បធម៌ដើម្បីការរស់នៅប្រកបដោយចីរភាព” (Culture for Sustainable Living) នៅទីក្រុងវប្បធម៌Borobudur នៃប្រទេសឥណ្ឌូនេស៊ី។

    រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡានក្រុង ១៧៥គ្រឿង​ដឹកពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិត​ថ្លៃ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

    រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡានក្រុង ១៧៥គ្រឿង​ដឹកពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិត​ថ្លៃ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសត្រៀមរថយន្តក្រុងសាធារណៈចំនួន ១៧៥គ្រឿង ដឹក​ពលរដ្ឋ​ទៅស្រុកកំណើតដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ។