ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ |
576
នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ព្រឹទ្ធសភាបានអនុម័តទាំងស្រុងសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ |
560
នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ |
469
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ចូសេព បូរ៉េល វុនតេលេស (Josep Borrell Fontelles) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបបានប្ដេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី នៅក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលរៀបចំដោយកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ |
610
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ណាណៃអា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានជួបពិភាក្សាការងារទ្វេភាគ្គី នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាសា៊ន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលកម្ពូជាធ្វើជាម្ចាស់ផ្ទះ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ |
570
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគ្គី ជាមួយឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នៅភ្នំពេញ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ |
604
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា មិនមែនជារឿងចៃដន្យទេ ដែលឥស្សរជន នៃបណ្តាប្រទេសធំៗលើពិភពលោក មានវត្តនៅកម្ពុជានាពេលនេះ។ មានកត្តាធំ២ ដែលធ្វើឲ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀតបាន។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ |
417
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្លាស់ ប្តូរទស្សនៈ និង ការពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងជំនួបពិភាក្សាការងារនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន រៀបចំដោយកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ |
540
នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២ នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ |
607
នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ |
446
ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២បានថ្លែងឲ្យដឹងថា ក្រសួងមានគម្រោងតបណ្តាញបណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រពីហុងកុង មកព្រះសីហនុ ប្រវែង២ ៧១៥គីឡូម៉ែត្រ ដែលគម្រោងនឹងចាប់ផ្តើមនៅខែតុលាឆ្នាំនេះ និងអាចបញ្ចប់នៅក្នុងឆ្នាំ២០២៤។