គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបលោកជំទាវប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម

    សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបលោកជំទាវប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២​ |

    សម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធីថាញ់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកជំទាវ និងគណៈប្រតិភូអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២​ |

    នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន អញ្ជើញចូលរួមពិធី រាត្រី​ស្រមោសរ​ ដើម្បីប្រមូលថវិការសម្រាប់ ជួយដល់ ការដោះមីននៅកម្ពុជា ”MBCC CHARITY GALA DINNER” សហការរៀបចំដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ី ប្រចាំកម្ពុជា(MBCC) និងអាជ្ញាធរមីនកម្ពុជា(CMAA) នៅណាហ្គាវើល រាជធានី ភ្នំពេញ។

    បទវិចារណកថា៖ ជារឿងចៃដន្យ ឬជាចេតនាដែល Al Jazeera ចុះផ្សាយថា មន្ដ្រីកម្ពុជា​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំនួញ​ផ្លូវ​ងងឹត​ជន​ជាតិ​ចិន​

    បទវិចារណកថា៖ ជារឿងចៃដន្យ ឬជាចេតនាដែល Al Jazeera ចុះផ្សាយថា មន្ដ្រីកម្ពុជា​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំនួញ​ផ្លូវ​ងងឹត​ជន​ជាតិ​ចិន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២​ |

    កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានបរទេសមួយឈ្មោះ Al Jazeera បានចេញផ្សាយរបាយការណ៍ព័ត៌មានដោយលាតត្រដាងថា មន្ដ្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនបានជាប់ពាក់ព័ន្ធជាមួយនឹងបុរសជនជាតិចិនម្នាក់ឈ្មោះ តុង លីឆឹង (Dong Lecheng) ដែលជាអ្នកជំនួញដ៏ល្បីរបស់ចិន។ អ្នកជំនួញរូបនេះត្រូវគេអះអាងដែរថា ជាប់ជំពាក់នឹងសំណុំរឿងឧក្រិដ្ឋកម្មជួញដូរមនុស្ស តាមរយៈការឆបោកតាមអ៊ីនធឺណេតប្រព្រឹត្ដដោយក្រុមជនជាតិចិននៅក្នុងប្រទេសកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយសមាជិកាគណៈកម្មាធិការ​កណ្តាល​បក្ស​កុម្មុយ​នីស្ត​វៀតណាម ចូលជួបសំដែង​ការគួរសម

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយសមាជិកាគណៈកម្មាធិការ​កណ្តាល​បក្ស​កុម្មុយ​នីស្ត​វៀតណាម ចូលជួបសំដែង​ការគួរសម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២​ |

    នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកជំទាវ ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា ចូលជួបសំដែងការគួរសម។

    សម្តេចតេជោ ហ៊ុន សែន៖ “ស្ដាប់ប្រជាជននិយាយ ទទួល​ដោះស្រាយ​សំណូមពរ​ប្រជាជន​ទើប​យើង​រៀបចំ​គោល​នយោបាយបានត្រឹមត្រូវ”

    សម្តេចតេជោ ហ៊ុន សែន៖ “ស្ដាប់ប្រជាជននិយាយ ទទួល​ដោះស្រាយ​សំណូមពរ​ប្រជាជន​ទើប​យើង​រៀបចំ​គោល​នយោបាយបានត្រឹមត្រូវ”

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នៅថ្ងៃទី០២ ខែសីហានេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា ស្តាប់​ប្រជាជន​និយាយ​ ទទួល ​ដោះ​ស្រាយ ​សំណូមពរ​សមហេតុ​ សមផល​របស់​ប្រជាជន​​ទើប​យើង​រៀប​ចំ​គោល​នយោបាយ​បាន​ត្រឹមត្រូវ ហើយត្រូវ​ធ្វើ​មន្ត្រី​ជើង​ពីរ​មិន​ត្រូវ​ធ្វើ​មន្ត្រី​ជើង ​១០​នោះ​ឡើយ​។

    សម្ដេចពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យប្រធាន​សមាគម​មិត្តភាពវៀតណាម-កម្ពុជា ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ

    សម្ដេចពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យប្រធាន​សមាគម​មិត្តភាពវៀតណាម-កម្ពុជា ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារមួយចំនួនជាមួយអ្នកស្រី ង្វៀន ធីថាញ់ ប្រធាន​សមាគម​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ខណៈ​កិច្ច​ជំនួ​ប​នេះ​បាន​លើក​ឡើង​អំពីវឌ្ឍនភាព នៃទំនាក់ទំនងកាន់តែល្អប្រសើរវាងកម្ពុជា និងវៀតណាម។

    អាស៊ានប្រកាន់គោលជំហរមិនប្រែប្រួល គឺមិនយកប្រទេសដៃគូ និងមហាអំណាច​ណាជា​ដៃគូ​តែមួយ​ផ្ដាច់​មុ​ខឡើយ

    អាស៊ានប្រកាន់គោលជំហរមិនប្រែប្រួល គឺមិនយកប្រទេសដៃគូ និងមហាអំណាច​ណាជា​ដៃគូ​តែមួយ​ផ្ដាច់​មុ​ខឡើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១សីហាម្សិលមិញ ឯកឧត្តម គង់ ភោគ រដ្ឋ​លេខា​ធិការ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​ជា​អ្នកនាំ​ពាក្យ​ សម្រាប់​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេសអាស៊ាន​ថ្លែងថា គោលជំហររបស់អាស៊ានមិនប្រែប្រួលឡើយ ពោល គឺមិន​យក​ប្រទេស​ដៃគូ និងមហាអំណាចណាដៃគូតែមួយឡើយ។ ឯកឧត្តម សង្កត់ធ្ងន់ថា អាស៊ានមាន​មជ្ឈភាព និងឯករាជ្យរបស់ខ្លួន ក្នុងការដាក់ចេញគោលជំហរ និងបទដ្ឋាន ដើម្បីស្រប​តាម​អាទិភាព​របស់​អាស៊ាន។

    រដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសអាស៊ាន​ បានមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន លើកទី៥៥

    រដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសអាស៊ាន​ បានមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន លើកទី៥៥

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃបណ្ដាប្រទេសអាស៊ាន និង​ប្រទេសដៃគូ​មួយ​ចំនួន​បាន​មក​ដល់​ប្រទេស​កម្ពុជាបណ្ដើរៗហើយ​ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានលើកទី៥៥ និង​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក ដែលប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​ឆ្នាំ​២០២២​នេះ។

    សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីត​ប្រធានាធិបតី​ហ្វីលីពីន

    សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីត​ប្រធានាធិបតី​ហ្វីលីពីន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានផ្ញើសារលិខិតជូន លោក ហ្វីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជអរ ប្រធានាធិបតីហ្វីលីពីន ដោយ​ចូល​រួម​រំលែកទុក្ខចំពោះមរណភាពរបស់ លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីត​ប្រធានា​ធិបតី​ហ្វីលីពីន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

    គិតត្រឹមពេលនេះ កម្ពុជាដណ្ដើមបានមេដាយ ៣គ្រឿងហើយ ក្នុងព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេម​ លើកទី១១ នៅឥណ្ឌូនេស៊ី

    គិតត្រឹមពេលនេះ កម្ពុជាដណ្ដើមបានមេដាយ ៣គ្រឿងហើយ ក្នុងព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេម​ លើកទី១១ នៅឥណ្ឌូនេស៊ី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២​ |

    គិតត្រឹមពេលនេះ អត្តពលិកជនពិការកម្ពុជាដណ្ដើមបានមេដាយ ៣គ្រឿងហើយ ក្នុងនោះមាស ២ និងសំរឹទ្ធ១ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេស​ឥណ្ឌូនេស៊ី។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃ​គណៈ​កម្មាធិការ​​ជា​តិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា។