គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    លោកជំទាវ ឱ វណ្ណឌីន៖ ជនជាតិនីហ្សេរីយ៉ា​ដែល​សម្រាក​ព្យាបាល​ជំងឺ​អុត​ស្វា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ​ ក្រោយតេស្តអវិជ្ជមាន

    លោកជំទាវ ឱ វណ្ណឌីន៖ ជនជាតិនីហ្សេរីយ៉ា​ដែល​សម្រាក​ព្យាបាល​ជំងឺ​អុត​ស្វា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ​ ក្រោយតេស្តអវិជ្ជមាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា​ ​ជនជាតិ​នីហ្សេរីយ៉ា​ដែល​សម្រាក​ព្យាបាល​ជំងឺ​អុត​ស្វា​នៅ​មន្ទីរពេ​ទ្យ​មិត្តភាព​ខ្មែរ-សូវៀត នា​ពេលកន្លងមក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ ហើយ​នៅព្រឹ​ក​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់​ពី​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ​​កម្ពុជា​នា​ថ្ងៃទី៥សីហាម្សិលមិញ។

    សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពីជំនួបរវាងឯកឧត្ដម ប្រាក់ សុខុន និងលោកជំទាវ Amanda Milling

    សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពីជំនួបរវាងឯកឧត្ដម ប្រាក់ សុខុន និងលោកជំទាវ Amanda Milling

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្លាស់​ប្តូរ​ទស្សនៈ និងការពិភាក្សាជាមួយ លោកជំទាវ Amanda Miling អនុរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការអាស៊ី និងមជ្ឈិមបូព៌ា នៃក្រសួង ការបរទេស កំមិនវែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស ដើម្បី​លើកកម្ពស់ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

    កម្ពុជា-អូស្ត្រាលី ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង​បន្ថែម​ទៀត​​នូវ​ទំនាក់​ទំនង​ដ៏​យូរ​លង់​ទាំង​នៅ​ក្នុង​ក្រប​ខ័ណ្ឌទ្វេភាគី និងពហុភាគី

    កម្ពុជា-អូស្ត្រាលី ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង​បន្ថែម​ទៀត​​នូវ​ទំនាក់​ទំនង​ដ៏​យូរ​លង់​ទាំង​នៅ​ក្នុង​ក្រប​ខ័ណ្ឌទ្វេភាគី និងពហុភាគី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកជំទាវ ផេននី វង (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បាន​ជួប​ពិភាក្សា​ទ្វេភាគី ក្នុង ឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

    កម្ពុជា-សាធារណរដ្ឋកូរ៉េ សម្ដែងការពេញចិត្ត​ចំពោះការ​រីក​ចម្រើន​ទំនាក់​ទំនង​ទ្វេភាគី​ប្រកប​​ដោយ​ភាតរភាព

    កម្ពុជា-សាធារណរដ្ឋកូរ៉េ សម្ដែងការពេញចិត្ត​ចំពោះការ​រីក​ចម្រើន​ទំនាក់​ទំនង​ទ្វេភាគី​ប្រកប​​ដោយ​ភាតរភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ប៉ាក ជីន (Park Jin) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណ​រដ្ឋ​កូរ៉េ នៅ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃ​ទី០៥ ខែសីហា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិបតី​ក្នុងពិធី​ចុះហត្ថ​លេខា​លើ​លិខិតប្ដូរសារ និង​ឯកសារ​ចំនួន​២

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិបតី​ក្នុងពិធី​ចុះហត្ថ​លេខា​លើ​លិខិតប្ដូរសារ និង​ឯកសារ​ចំនួន​២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ បន្ទាប់ពីបានពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុនរួចហើយ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏​បាន​អញ្ជើញ​ជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមាន ៖

    កម្ពុជា-កាណាដា ឯកភាពគ្នាពង្រឹងចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ប្រយោជន៍​រួម​ទាំង​ក្នុង​ក្របខ័ណ្ឌទ្វេភាគី តំបន់ និងសកល

    កម្ពុជា-កាណាដា ឯកភាពគ្នាពង្រឹងចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ប្រយោជន៍​រួម​ទាំង​ក្នុង​ក្របខ័ណ្ឌទ្វេភាគី តំបន់ និងសកល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ារី ណុក (Mary Ng) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ ការជំរុញការនាំចេញ ធុរកិច្ចធន់តូច និងការអភិវឌ្ឍសេដ្ឋកិច្ចកាណាដា នៅថ្ងៃទី០៥ ខែ​សីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ច​ប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ អាស៊ាន នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

    សេចក្ដីថ្លែងការណ៍រួម​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និងសហព័ន្ធរុស្ស៊ី

    សេចក្ដីថ្លែងការណ៍រួម​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និងសហព័ន្ធរុស្ស៊ី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានជួបប្រជុំចរចាប្រកបដោយផ្លែផ្កានៅទីក្រុងភ្នំពេញ។ ថ្នាក់ដឹកនាំទាំងពីរ បាន​ឯកភាពគ្នា​លើកស្ទួយ​ការអភិវឌ្ឍ​បន្ថែមទៀត​នូវចំណងមិត្តភាព ទំនាក់​ទំនង​ជិត​ស្និទ្ធ​ដ៏​យូរ​អង្វែង​ដូចដែលពេលវេលាបានបញ្ជាក់នាពេលកន្លងមក និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ព្រះរាជា​ណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្របតាមតម្លៃជាមូលដ្ឋាន និង​សេចក្ដី​ប្រាថ្នា​របស់​ប្រជាជន​នៃប្រទេសទាំងពីរ។

    សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេស​ជប៉ុន​ចូល​ជួប​សម្ដែ​ង​ការគួរសម និងពិភាក្សាការងារ

    សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេស​ជប៉ុន​ចូល​ជួប​សម្ដែ​ង​ការគួរសម និងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន​ចូល​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ។ បន្ទាប់ពីជំនួបនេះសម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើ៖

    កម្ពុជារៀបចំរាត្រីសមោសរជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន ភ្ញៀវកិត្តិយសរបស់ប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន

    កម្ពុជារៀបចំរាត្រីសមោសរជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន ភ្ញៀវកិត្តិយសរបស់ប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ បានរៀបចំរាត្រីសមោសរជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន ភ្ញៀវកិត្តិយសរបស់ប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

    Asian Girls Are the Best

    Asian Girls Are the Best

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    Among all the nationalities of the world, Cookware girls are the best and eye-catching. They have a unique style and their physical features can simply attract men. They also have a good personality, helping to make them ideal life lovers for Developed males. These young women are considered to be smart, well-educated, and they are […]