ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ |
546
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនបន្តប្តឹងលោក គង់ គាំ ទៀតឡើយ បន្ទាប់ពីលោក គង់ គាំ និងភរិយាផ្ដិតមេដៃយល់ព្រមប្រគល់ដីជាកម្មសិទ្ធិរបស់ក្រសួងការបរទេសត្រឡប់មកវិញ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ |
447
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ |
377
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលនេះ ក៏មានការចូលរួមបណ្តាមេដឹកនាំ នៃប្រទេសចំនួនទៀតនៅលើពិភពលោកផងដែរ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ |
482
លោកគង់ គាំ អ្នកនយោបាយវិលក្បុង ម្តងលិច ម្តងកើត ចាស់ហើយគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ចេះតែរមាស់មាត់ និយាយប៉ាតណាប៉ាតណី ទីបំផុតត្រូវបានលោក ហ៊ុន សែន ដែលជាអតីតរដ្ឋមន្ត្រីការបរទេស ហើយជាមេផ្ទាល់របស់ខ្លួន និងក៏ជាអ្នកជួយចូកជួយចែវទំនុកបម្រុង និងលើកតម្កើង រហូតបានធ្វើដល់រដ្ឋមន្ត្រី ប្រកាសដកហូតដី និងផ្ទះទុកជាសម្បត្តិរបស់ក្រសួងការបរទេសវិញ។ លោកតាគង់ គាំ ទន្ទិញយ៉ាងរត់មាត់នូវទ្រឹស្តីថា «ផឹកទឹកកុំភ្លេចប្រភព» ប៉ុន្តែគឺលោកតា គង់ គាំខ្លួនឯងនេះហើយដែលផឹកទឹកភ្លេចប្រភព ហើយទីបំផុតបាបកម្មតាមលងយ៉ាងទាន់ហន់។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ |
438
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដី និងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ នៅមុននេះបន្តិច សម្ដេចបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានា នៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដី និងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាន នៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ |
549
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានផ្ញើសារបន្ថែ មតាមរយៈហ្វេសប៊ុកផ្ទាល់ ដោយសម្ដេចបានសរសេរថា ខ្ញុំសូមផ្ញើសារ ដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ ដូចខាងក្រោម ៖
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ |
538
នៅវិមានសន្តិភាពនា រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Park Byeong-Seug អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ |
412
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក វ៉ាហ៊ីត គីរីសស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម តួកគី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ |
458
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ(ICRG-JG) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ |
380
នៅព្រឹក ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើជាសហធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ