ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ |
516
នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារផ្ដាំទៅ ស៊ន ដារ៉ាថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្សប្រជាជនក៏មិនបានផង ព្រោះក្មួយកំពុងមានរឿងនៅតុលាការ ។ ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ |
451
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលកិច្ចប្រជុំនេះមានវត្តមានស្ត្រីជាតំណាងមកពីបណ្តាស្ថាប័ន អង្គភាពសរុបជាង៦០០នាក់។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ |
479
នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។ វិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ |
471
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់ក្របខណ្ឌរដ្ឋដល់បុគ្គលិកវិទ្យុ វីអូឌី ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ ក្រោយពី ក្រោយពីវិទ្យុនេះត្រូវបានបិទដោយកំហុសថ្នាក់ដឹកនាំ និងគ្មានឱកាសបើកឡើងវិញ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ |
494
លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ |
303
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្តែងការខកចិត្តយ៉ាងខ្លាំង និងបានច្រានចោលទាំងស្រុងនូវការព្រួយបារម្ភនានាធ្វើឡើងក្រោមហេតុផលនយោបាយ មានការរើសអើង និងមានភាពលម្អៀងរបស់ស្ថានទូតបរទេសមួយចំនួន ចំពោះការដកហូតអាជ្ញាបណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ដែលទទួលមូលនិធិពីបរទេស។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថា ការអះអាងថាជា សារព័ត៌មានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាបណ្ណ ដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពទេ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ |
307
ក្រសួងព័ត៌មានបានសម្រេចនៅថ្ងៃចន្ទទី១៣ កុម្ភៈនេះ ដកអាជ្ញាប័ណ្ណពីអង្គភាពព័ត៌មានវីអូឌី (VOD) បន្ទាប់ពីសារព័ត៌មានមួយនេះមិនព្រមសុំទោសចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួន។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ |
488
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលុបចោលអាជ្ញាបណ្ណវិទ្យុ VOD និងត្រូវបញ្ចប់ការផ្សាយរបស់វិទ្យុនេះ នៅត្រឹមម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៣កុម្ភៈស្អែកនេះជាកំហិត។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ |
469
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កំណត់ពេលវេលាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុ VOD ត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣កុម្ភៈ ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស ពាក់ព័ន្ធការចុះផ្សាយព័ត៌មានមួលបង្កាច់លើឯកឧត្ដម ហ៊ុន ម៉ាណែត ថាចុះហត្ថលេខាជំនួសសម្ដេចលើថវិកាជំនួយទៅប្រទេសទួរគី។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ |
203
កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិក ដល់តួកគី បន្ទាប់ពីប្រទេសនេះរងនូវសោកនាថកម្មដោយគ្រោះរញ្ជួយដីដ៏កំណាច បណ្តាលឱ្យមានអ្នកស្លាប់រាប់ពាន់នាក់ និងរបួសរាប់ម៉ឺននាក់។