កងទ័ពជើងគោកកម្ពុជា ទទួលបានអំណោយរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង ពីស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន និងសប្បុរសជប៉ុន
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ នៅបញ្ជាការរដ្ឋានកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោក ស៊ឺស៊ឺមឹ តៃ (SUSUMU TAI) កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន និងជាស្ថាបនិកអង្គការ Cambodia Future Dream ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន និងសប្បុរសជនសហគមន៍ជប៉ុននៅកម្ពុជា ក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង សម្រាប់បំពេញឱ្យតម្រូវការរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងការកសាងពង្រឹងសមត្ថភាព និងការប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយក្នុងសហគមន៍ប្រជាពលរដ្ឋ។