គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    អភិបាល​ខេត្ត​ព្រះសីហនុ​ ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរស​ជន​នានា​ សម្រាប់​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ទប់​ស្កាត់ ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​-១៩​

    អភិបាល​ខេត្ត​ព្រះសីហនុ​ ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរស​ជន​នានា​ សម្រាប់​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ទប់​ស្កាត់ ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​-១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០២១​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបា​ល​​ខេត្ត​ព្រះសីហនុ ​អញ្ជើញទ​ទួល​អំណោយ​មនុស្ស​ធម៌​ពី​លោក​ឧកញ៉ា ​លី ​គួង ​ម្ចាស់​កា​ស៊ីណូ ​HUANGLE​ និង​លោក​ជំទាវ ​ដែល​បាន​នាំយក​អំណោយ ​ម៉ាស​ចំនួន ​២០​កេស ​ទឹក​បរិសុទ្ធ​ចំនួន​ ១.០០០​កេស ​និង​ថវិកា​ចំនួន​ ៣០.០០០​ ដុល្លារ​អាមេរិក ​មក​ឧបត្ថម្ភ​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ សម្រាប់​បំរើ​ឱ្យ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ទប់​ស្កាត់ ​និង​គ្រប់​គ្រង​ជំងឺ​កូវី​ដ-១៩​ ក្នុង​ព្រឹត្តិការណ៍​សហមគមន៍​ ២០​កុម្ភៈ​ ដែល​កំពុង​រាត​ត្បាត​នៅ​ខេត្ត​ព្រះសីហនុ​ ។

    ភ្ញៀវទេសចរ​ជាង​ ១ពាន់​នាក់ ជាប់គាំង​លើកោះ​ ត្រូវ​បាន​ដឹក​ជញ្ជូន​ដល់​ដីគោក​វិញដោយ​សុវត្ថិភាព​

    ភ្ញៀវទេសចរ​ជាង​ ១ពាន់​នាក់ ជាប់គាំង​លើកោះ​ ត្រូវ​បាន​ដឹក​ជញ្ជូន​ដល់​ដីគោក​វិញដោយ​សុវត្ថិភាព​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០​ |

     ព្រះសីហនុ៖ នៅ​ថ្ងៃទី​២០ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ គួច ចំរើន​ គណៈ​បញ្ជាការឯកភាព​ខេត្ត​ព្រះសីហនុ​ បាន​ដឹកនាំ​អាជ្ញាធរ​មូល​ដ្ឋាន​​ សមត្ថកិច្ច​សម្រុះ និង​សមាគម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ជលយាន​ខេត្ត​ព្រះសីហនុ បានរៀបចំអូរប័រជាច្រើនគ្រឿង​ ដឹកជញ្ជូន​ភ្ញៀវទេសចរសរុប​ ១.៣៩១​នាក់ ដែលជាប់គាំងនៅលើកោះ​ នៅខេត្ត​ព្រះសីហនុអស់ជាច្រើន​ថ្ងៃកន្លងមកនេះ​។